Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​! លោក​ឧកញ៉ា ឌួង ឆាយ និង​ភរិយា សន្យា​នឹង​ជួយ​ក្មួយ​ស្រី​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​អ៊ុត​មុខ​នៅ​ថៃ ឬ​កូរ៉េ និង​ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ចំនួន​… (​វីដេអូ​)

spot_img

​ក្រោយពី​បានដឹងថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ស្ត្រី​ម្នាក់​ដែលមាន​ចិត្ត​ព្រៃផ្សៃ​ជ្រុល​ហួស​យក​កាំបិត​ឆូត​មុខ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​លោក​ឧកញ៉ា ដួង​ឆាយ និង​ភរិយា បាន​ចុះទៅ​សួរសុខទុក្ខ​ក្មួយ​ស្រី​រងគ្រោះ​ផ្ទាល់​នៅក្នុង​មន្ទីរពេទ្យ ទាំង​អារម្មណ៍​ក្តុកក្តួល​រំជួលចិត្ត​ជាខ្លាំង​។​

​ជាមួយនឹង​ទិដ្ឋភាព​ដ៏​សង្វេក​ខ្លោចចិត្ត និង​ក្តី​អាណិតអាសូរ​ជាខ្លាំង ទៅដល់​ក្មួយ​ស្រី​រងគ្រោះ លោក​ឧក​ញ្ញា និង​ភរិយា ក៏បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​នូវ​ថវិកា​ចំនួន ១ ពាន់​ដុល្លារ ។ លើសពីនេះ លោក​ឧក​ញ្ញា ដួង ឆាយ ក៏បាន​សន្យា​ជួយ​ចេញថ្លៃ​ព្យាបាល​ទៅដល់​ក្មេងស្រី​រងគ្រោះ ដែល​ត្រូវ​ដេរ​របួស​ជាង​១០០ ថ្នេរ នៅឯ​ប្រទេស​ថៃ ឬ កូរ៉េ ផងដែរ សម្រាប់​ការ​អ៊ុត​មុខ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ បន្ទាប់​របួស​ជាសះស្បើយ​។​

​ក្នុងនោះដែរ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​លោកជំទាវ ម៉ាលី​ណា ភរិយា​លោក​ឧកញ៉ា ឌួង ឆាយ បាន​សរសេរ​ប្រាប់​ទាំង​ក្តី​រំជួលចិត្ត​ថា​៖ «​នាង​ខ្ញុំ និង​ស្វាមី សន្យា​នឹង​ជួយ​ក្មួយ​ស្រី​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​អ៊ុត​មុខ​នៅ​ប្រទេស​ថៃ រឺ ប្រទេស​កូរ៉េ នៅពេល​ជំងឺ​ក្មួយ​បានជា​សះស្បើយ និង​ស្ថានភាព​ជំងឺ​កូ​វិត​-19 ប្រសើរឡើង​។ កូន​គេ​កូន​យើង ថា​រង់ចាំ​ស្អែក​ព្រឹក​បាន​ទៅសួរសុខទុក្ខ​ក្មួយ​អោយ​ក្មួយ​សំរាក​សិន ប៉ុន្តែ​ស្អែក​ព្រឹក​មានធុរៈ​រវល់​ទៅ​ខេត្ត ខ្ញុំ​ពិតជា​អាណិតម្តាយ​ក្មួយ​ស្រី​ណាស់ មាន​ផ្ទៃពោះ​ពរ​ពោះ​ជិត ៨​ខែ មក​ត្រូវ​ឃើញ​កូនស្រី​ខ្លួនឯង​បែបនេះ​ជាពិសេស​អាណិត​ក្មួយ​ស្រី នៅ​តូច​មិន​ដឹងអី​ត្រូវ​ជួប​រឿង​អកុសល និង​ព្រៃ ផ្សៃ​បែបនេះ ផ្ទៃមុខ​ត្រូវបាន​ដេរ​អស់​ជាង ១០០​ថ្នេរ និង​ដៃ​អស់​ជាង ២០​ថ្នេរ​។ នាង​ខ្ញុំ​មាន​ត្រឹម​ការអាណិតអាសូរ​ខ្លោចផ្សារ​ក្នុង​ចិត្តជា​ទីបំផុត និង​សួរសុខទុក្ខ លេ​ី​ក​ទឹកចិត្ត​ក្រុមគ្រួសារ​ក្មួយ​ស្រី និង​ជូន​ថវិកា 1,000$ សំរាប់​ក្មួយ​ជូនពរ​ក្មួយ​ឆាប់​ជា​សះ​ស្បេ​ី​យ​។ ពូ​មីង​បងប្អូន​អាច​ចូលរួម​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​អាច​បរិច្ចាគ​ជា​ថវិកា​ទៅកាន់​គ្រួសារ​ក្មួយ​ស្រី​ផ្ទាល់​តាមរយះ ABA 000830320 Nhang Vanny 017797322 »៕ ដោយ​៖ លឹម ហុង​


spot_img
×