Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល​ចេញ​វិធានការ បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចៀសវាង «​ជិត​៣​យ៉ាង​» ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ផលិត​នូវ​អត្ថបទ​អប់រំ​មួយ ដោយ​បង្ហាញ​ពី​ការយល់ដឹង​បន្ថែម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ដែល​យើងទាំងអស់គ្នា គួរ​ចៀសវាង «​ជិត​៣​យ៉ាង​» ។​

​ជិត​៣​យ៉ាងនេះ​រួមមាន​៖

​ជិត​ទី​១៖ ទីតាំង​បិទ​ជិត (​ពុំមាន​លំហូរ​ខ្យល់​ចេញចូល​ល្អ​) ដូចជា បន្ទប់​កា​រ៉ា​អូ​ខេ រោងភាពយន្ត រថយន្ត​ដឹក​អ្នកដំណើរ យន្តហោះ​។​ល​។​

* ជិត​ទី​២៖ ជួបជុំ​ជិតគ្នា​ច្រើន (​ការជួបជុំ​ដែលមាន​មនុស្ស​ច្រើន​កុះករ​) ដូចជា ក្នុង​សន្និសីទ ក្នុង​កិច្ចប្រជុំ​ធំ ក្នុង​ផ្សារ ក្នុង​វិហារ​សាសនា ក្នុង​រង្គសាល​។​ល​។​

ជិត​ទី​៣៖ ជជែក​ជិតគ្នា​ច្រើន (​ការសន្ទនា​ជិតគ្នា​ច្រើន​) ដូចជា​ក្នុងពេល​ជប់លៀង កុមារ​ជួបគ្នា​ក្នុងពេល​ចេញលេង ។​ល​។​

​វិធានការ​គន្លឹះ​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ គឺ​បង្ការ​ការឆ្លង​កើត​ឡើងជា​ចង្កោម ឬ​ជា​ក្រុម​៖

​ចំណុចប្រសព្វ​គ្នា​នៃ​ជិត​៣​យ៉ាងនេះ នាំឱ្យមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លងជំងឺ​កូ​វីដ​-១៩​ជា ចង្កោម ឬ​ជា​ក្រុម​, សូម​បង្ការ «​ជិត​៣​យ៉ាង​»​កុំឱ្យ​កើតឡើង​ជាន់គ្នា (​ឬ​ប្រសព្វ​គ្នា​)​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​លើសពី​ការចៀសវាង «​ជិត​៣​យ៉ាង​» យើង​ត្រូវ​សំអាត​ដោយ​ថ្នាំ​សម្លាប់​មេរោគ​នៅលើ​ផ្ទៃ​ប្រើប្រាស់​រួម ឬ​ជា​សាធារណៈ និង​សម្ភារ​បរិក្ខា វត្ថុ​ប្រើប្រាស់​ទាំងអស់​ដែល​ប៉ះពាល់​ដោយ​មនុស្ស​ច្រើន​គ្នា​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×