Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ជំនាញ​ដកហូត​យកទៅ​កម្ទេចចោល​ងៀត​បបែល ងៀត​ត្រី​ឆ្លាម មាន​សារ​ធាតុគីមី​បូរ៉ា​ក់ ដាក់លក់​នៅ​ផ្សារលើ​ខេត្ត​ព្រះសីហនុ

spot_img

​ភ្នំពេញ​៖ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) ខេត្ត​ព្រះសីហនុ ដោយមាន​លោក​ខាន់ រ៉ាត់ ជា​ប្រធាន​សាខា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត គណៈកម្មការ​ផ្សារ និង​អាជ្ញាធរ​ដែនដី ចុះ​ត្រួតពិនិត្យ គុណភាព សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារលើ ក្នុង​ក្រុងព្រះសីហនុ គោលដៅ​សំខាន់ នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់ ការ​ចរាចរណ៍ ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម ទៅលើ​ផលិត ផល​ម្ហូប អាហារ​ចំនួន ១៤ គំរូ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម នៅលើ​សំបក​វេច​ខ្ចប់ ផលិតផល​ម្ហូបអាហារ​ផងដែរ​។​

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចុះ​អង្កេត​ទំនិញ​ខាងលើ ជា​លទ្ធផល​បាន​រកឃើញ​ម្ហូបអាហារ និង​បន្លែ​មាន​ផ្ទុក​សារ​ធាតុគីមី​មួយចំនួន​ដូចជា​៖​ងៀត​បបែល ចំនួន ៧,៤០ គីឡូក្រាម (​មាន​សារ​ធាតុគីមី​បូរ៉ា​ក់​) ងៀត​ត្រី​ឆ្លាម ចំនួន​១​គីឡូក្រាម (​មាន​សារ​ធាតុគីមី​បូរ៉ា​ក់​)​។ មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ព្រះសីហនុ បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​កម្ទេចចោល​តាម​នីតិវិធី​។​

​បន្ទាប់មក​មន្ត្រី​ជំនាញ បាន​ណែនាំ​ដល់​អាជីវករ​ដទៃ​ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី «​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា និង​ច្បាប់​ស្តីពី “​កិច្ចការពារ​អ្នកប្រើប្រាស់​» ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។​

​ក្រុមការងារ​បាន​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បិទ​ខិតប័ណ្ណ​ផ្សព្វផ្សាយ (Flyer) លើ​ខ្លឹមសារ ការស្វែងយល់​អំពី​អំពើ មិន​សុចរិត ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​ការចុះ​ផ្សព្វផ្សាយ​នេះ ក្នុង​គោលបំណង​បញ្ជ្រាប ការយល់ដឹង​អំពី​បទដ្ឋាន​គតិយុត្តិ ដែល​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈ​ទាំងអស់ ប្រកបមុខរបរ ដោយ​ការប្រកួតប្រជែង ប្រកបដោយ​សុចរិត​ភាព និង​តម្លាភាព ក៏ដូចជា​ការការពារ​ផល​យោជន៍​អ្នកប្រើប្រាស់​។​

​ក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ​បាន​ផ្សព្វផ្សាយ​-​បិទ​ខិតប័ណ្ណ​ផ្សព្វផ្សាយ (Flyer) បាន​ចំនួន​៦​ទីតាំង​ស្ថានីយ​-​ដេប៉ូ ដោយបាន​ពន្យល់​ពី​របៀប scan QR code ដែលមាន​នៅលើ​ខិតប័ណ្ណ ដើម្បី​ស្វែងយល់ ឯកសារ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ និង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ក្នុងករណី​ដែល​ម្ចាស់​ស្ថានីយ​-​ដេប៉ូ បាន​ប្រព្រឹត្ត​ផ្ទុយ ឬ​បាន​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ចំពោះ​ការធ្វើ​ធុរកិច្ច ដែល​ពាក់ព័ន្ធ​និង​តម្លៃ គុណភាព និង​បរិមាណ​របស់​ប្រេងឥន្ធនៈ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×