Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Facebook វិនិយោគ​លើ​ការពង្រីក​បណ្ដាញ​ផ្គត់ផ្គង់ អ៊ិន​ធឺ​ណិ​ត​ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជាង ២០០ ពាន់​លាន​ដុល្លារ នៅ​ទូទាំង​ពិភពលោក

spot_img

​ភ្នំពេញ​៖ របាយការណ៍​ផ្សេងៗ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចំនួន ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​អ៊ិន​ធឺ​ណិ​តរបស់​ក្រុមហ៊ុន Facebook

​ការវិនិយោគ​លើ​ការពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​អ៊ិន​ធឺ​ណិ​តរបស់​ក្រុមហ៊ុន Facebook នឹង​ផ្ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច ដល់​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ជាង ៧០ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ បើ​យោង តាម​របាយការណ៍​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ ដោយ​ក្រុមហ៊ុន Analysis Mason ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ លំដាប់​ពិភពលោក​ឈានមុខ​គេ​មួយ​។

​មួយ​ភាគ​ធំ​នៃ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នេះ គឺ​បានមកពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Facebook លើ​បណ្ដាញ ខ្សែកាប​ក្រោម​បាតសមុទ្រ បណ្ដាញ​ទូរគមនាគមន៍ edge networks និង​បណ្ដាញ​ទំនាក់ទំនង Open Transport Networks សម្រាប់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ខ្សែកាប​អុ​ប​ទិ​ក​។ កម្មវិធី​ទាំងនេះ​ជួយ​ឱ្យគេ​អាច​ចែកចាយ​អ៊ិន​ធឺ​ណិ​ត​ដែលមាន​គុណភាព បាន​កាន់​តែមាន​ប្រសិទ្ធភាព ដូច្នេះ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយ នឹង​អាច​ផ្គត់ផ្គង់​សេវា​អ៊ិន​ធឺ​ណិ​ត​របស់ខ្លួន​ជូនទៅ​កាន់​អតិថិជន បាន​កាន់តែ​ទូលំទូលាយ កាន់​តែមាន​ប្រសិទ្ធភាព និង​ចំណាយ​កាន់តែ​តិចជាង​មុន​។​

​បើ​និយាយ​ចំពោះ​ប្រទេស​កម្ពុជា​វិញ ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​អ៊ិន​ធឺ​ណិ​តរបស់​ក្រុមហ៊ុន Facebook រួមមាន​ដូចជា caching servers ឫ បណ្ដាញ​ទូរគមនាគមន៍ edge networks ដែល​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ កម្ពុជា​តាមរយៈ​ការអនុញ្ញាត​ឲ្យ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិន​ធឺ​ណិ​ត​ក្នុងស្រុក អា​ចត​ភ្ជាប់​ទៅកាន់​មាតិកា Facebook ពី​បណ្ដាញ​ផ្គត់ផ្គង់​ដែល​កាន់តែ​ជិត​ជាង​មុន​។

​កត្តា​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុងស្រុក អាច​កាត់បន្ថយ​ការចំណាយ​លើ​ការតភ្ជាប់​បណ្ដាញ អ៊ិន​ធឺ​ណិ​ត ពី​ក្រៅប្រទេស ការចំណាយ​លើ​បណ្ដាញ​ឆ្លងកាត់ ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​ប្រើ​អ៊ិន​ធឺ​ណិ​ត​បាន កាន់​តែមាន​លំនឹង និង​ជួយ​ឱ្យមាន​អ្នក​ប្រើ​អ៊ិន​ធឺ​ណិ​ត​កាន់តែ​ច្រើនឡើង​។

​របាយការណ៍​ដដែល​បាន​ព្យាករណ៍​ថា បើ​គិត​ចាប់ពី​ឆ្នាំ ២០២០ រហូតដល់ ឆ្នាំ ២០២៤ កម្ពុជា​នឹង​ទទួលបាន អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចំនួន ៣០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅក្នុង​ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់ខ្លួន ពី​គម្រោង​បណ្ដាញ​ទូរគមនាគមន៍ edge network របស់​ក្រុមហ៊ុន Facebook​។

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុង​ស្វែងរក​គម្រោង​ថ្មីៗ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​វិស័យ​អ៊ិន​ធឺ​ណិ​ត​នៅ​កម្ពុជា ពីព្រោះ​ក្រុមហ៊ុន​នឹង​បន្ត​ប្ដេជ្ញា នាំយក​សេវា​អ៊ិន​ធឺ​ណិ​ត​ដែល​កាន់តែ​លឿន​ជាង​មុន មក​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ កាន់តែច្រើន​នាក់​៕
​ដោយ​៖CEN


spot_img
×