Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ បង្កើត​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ជំរុញ​ដំណើរការ អនុវត្ដ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៧​ខែកក្កដា​នេះ ចេញ​សេចក្ដីសម្រេច ស្ដីពី ការបង្កើត​គណៈកម្មកា​រ​អន្ដរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ដ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​។​

​តាម​សេចក្ដីសម្រេច របស់​រាជរដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា គណៈកម្មការ​នេះ មាន​ភារកិច្ច​ដូចតទៅ​៖ ពិនិត្យ និង​ផ្តល់យោបល់​អំពី​នីតិវិធី​ក្របខ័ណ្ឌ​គតិយុត្ត និង​រូបភាព​នៃ​ការវិនិយោគ​លើ​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​។ ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ខាងលើ ឲ្យ​បានសម្រេច​ជា​ស្ថាពរ ដើម្បី​រួមចំណែក​ព​ន្លឿន ការអភិវឌ្ឍ​ច្រករបៀង​រាជធានី​ភ្នំពេញ​-​ក្រុង​បាវិត និង​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×