Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់​លែង​ជាប់​! តារា​សម្តែង ឆៃ លីដា​ឡែ​ន ក្តៅស្លឹកត្រចៀក ដាក់​ទៅកាន់​ស្ត្រី​អនាគត​ម្តាយកូន​តារា បើ​ប៉ះចំ​កូន​ខ្លួន​វិញ គឺ​ដឹង​តែ​ថា​…

spot_img

​ភ្នំពេញ​៖ រឿងរ៉ាវ​ស្ត្រី​ម្នាក់​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​ពេទ្យ​ដេរ​ជាង​១០០​ថ្នេរ ដែលជា​ទង្វើ​នៃ​ការសង​សឹក​ឲ្យ​កូន​ខ្លួន​បែកក្បាល​ដេរ​ត្រឹម​១​ថ្នេរ បាន​កំពុង​បង្ក​ជា​រឿង​ក្តៅគគុក​ជាមួយ​រលក​កំហឹង​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​នៅក្នុង​បណ្តាញ​សង្គម​។​

​ក្រោយពី​បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​ខាងលើ ស្ត្រី​រូបនេះ​ដែលមាន​ឈ្មោះថា លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ បន្ទាប់ពី​បង្ក​ហិង្សា​ដ៏​ព្រៃផ្សៃ​ទៅលើ​ក្មេងស្រី​រងគ្រោះ ស្ថិតនៅក្នុង​បុរី​ឈូក​វ៉ា​២ ផ្លូវ​លេខ​២៦ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។​

​យ៉ាងណាមិញ បន្ទាប់ពី​បាន​ហេតុការណ៍​សាហាវព្រៃផ្សៃ និង​អាណិត​ខ្លោចចិត្ត​ខាងលើ តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ គឺ​អ្នកនាង ឆៃ លីដា​ឡែ​ន ហាក់​មានការ​ខឹងសម្បា​រ និង​ប្រតិកម្ម​ដាក់​យ៉ាង​ធ្ងន់ៗ ទៅ​ទៅ​ទង្វើ​របស់​ស្ត្រី​រូបនេះ​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ី​កូន​តារា ពូជ​ខ្ញុំ​មិន​អួត​ទេ កូន​ខ្ញុំ​ធំ​ឡើង​ធ្វើ​តារា អត់​ទោស​អ៊ី​មាន​មើលមុខ​អ៊ី​អត់​? ហើយ​មាន​មើល​ភ្នែក​អ៊ី​អត់​? គ្រាន់តែ​កូន​អ៊ី​បែកក្បាល​ដេរ​2​ថ្នេរ​ហើយ​មាន​សួរ​អត់ថា​មូលហេតុ​អី​បានកូន​អ៊ី​បែកក្បាល​? ក្មេងៗ​លេង​មួយ​គ្នា​តែងតែ​ឈ្លោះ​គ្នា​ជាធម្មតា​ទេ ហេតុ​អី​ចាំបាច់​ធ្វើ​សាហាវឃោរឃៅ​ម៉េ​ស​អ៊ី អ៊ី​អែង​សំណាង​ហើយ​ប៉ះ​កូន​ខ្ញុំ​អី​ខ្ញុំ​សូម​ឆូត​មុខ​អ៊ី​អែង​វិញ បើ​មិន​អ៊ីចឹង​ខ្ញុំ​សម្លាប់​អ៊ី​អែង ហើយ​ខ្ញុំ​ដើរចូល​គុក​ខ្លួនអែង​» ៕ ដោយ​៖ លឹម ហុង​

spot_img
×