Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ឈ្មោះ សូ ណា​រ៉ា ដែល​បាន Live វីដេអូ ព័ត៌មាន​មិន​ពិត ដែល​ចុះផ្សាយ​ថា ម្ចាស់​ឡាន RX 300 ត្រូវគេ​ចាប់ជំរិត បាន​ចូល​សារភាពនៅស្នងការក្រុង

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ទាំងស្រុង ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះថា Sovan Borith និង Khmer Shear ដែល​បាន​ចុះផ្សាយ​ថា «​ម្ចាស់​ឡាន RX 300 ត្រូវគេ​ចាប់ជំរិត ផ្លាកលេខ 2AL-4977 » (​មាន​វីដេអូ​)​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើ​ការសហការ ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរក និង​កោះហៅ​បុគ្គល ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sovan Borith ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត ថា​មាន​ករណី​ចាប់ជំរិត​មនុស្ស តាមពិត​មិនមែនជា​ករណី​ចាប់ជំរិត​ឡើយ ជាការ​ចាប់ខ្លួន​មនុស្ស​តាម​ដីការ​តុលាការ ហើយ​បុគ្គល​ដែល​ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត​នោះ ក៏​ឋិត​នៅ​កន្លែង​នោះ​ផងដែរ តែ​បែរជា​ធ្វើជា​មិនដឹង​ហើយ​ព្យាយាម​ឡាយ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មាន​ការយល់​ប្រ​ឡំ ជាពិសេស​ក្នុង​គោលបំណង​បង្ក​ឲ្យ​មានការ​ចលាចល និង​អសន្តិសុខ​នៅក្នុង​សង្គម ។​

​ដោយ​ដឹងថា​ព័ត៌មាន​ដែល​ខ្លួន​បាន​ឡាយ និង​ផុស ជា​ព័ត៌មាន​មិន​ពិត បុគ្គល​រូបនេះ​បាន​យល់ព្រម​ទទួលកំហុស ហើយ​ចូលខ្លួន​មក​សារភាព​កំហុស តាម​ការកោះហៅ​របស់​ស​ម​ត្ថ​កិច្ច ដោយ​បានធ្វើ​កិច្ចសន្យា និង​ថត​វីដេអូ​សុំទោស​ជា​សាធារណៈ ដើម្បី​សុំទោស​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ផងដែរ​ចំពោះ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផងដែរ ។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×