Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​ស្រុក​ស្អាង​

spot_img

​ខេត្តកណ្តាល​៖​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣៥​នាទី​នៅលើ​ផ្លូវជាតិ​លេខ​២១ ស្ថិត​ក្នុងភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​

​ជនរងគ្រោះ​ឈ្មោះ ឡាំ វ៉ិ​ច ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​លក់ដូរ​បា​ន​បើក​ម៉ូតូ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល​1R 6151 (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ បាន​បើកបរ​ទិសដៅ​ពី​ខាងត្បូង​ទៅ​ជើង​(​ជ្រែ​ធំ តាខ្មៅ​ពេល​បើក​មកដល់​ចំនុចកើតហេតុ ក៏បាន​រ៉េ​ចង្កូត​មក​បុក​រថយន្ត​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា (​ពី​ជើង​ទៅ​ត្បូង តាខ្មៅ ជ្រៃ​ធំ​)​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ចំណែក​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ ចុះ​រត់​គេចខ្លួនបាត់​។ រថយន្ដ​ម៉ាក ពុ​យ​ស៊ូ​(FUSO)​ពណ៌​ខៀវ​ពាក់ ផ្លាកលេខ កំពង់ស្ពឺ 3A 1787​។ បន្ទាប់ពី​បានទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​វាស់វែង​ទៅតាម​នីតិវិធី​។​

​ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×