Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ចំនួន ៣៤ ខ្សែ ប្រវែង ៨២, ៥៧៤ គីឡូម៉ែត្រ បានសម្រេច​បាន ៩៩,៩២%

spot_img

​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ គម្រោង​បានសម្រេច​ចាក់​បេតុង​បាន ៩៩,៩២% ដាក់លូ​បាន ១០០% រៀប​ខឿន​ថ្ម​ក្រា​នី​ត​បាន ៥៩, ៩៩% រៀប​កម្រាល​ថ្ម​ក្រា​នី​ត​បាន ៤,៤៨% ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ បាន ២៣,៨៩% និង​បំពាក់​អំពូល​ភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​បាន ១០,៤៥% នៃ​បង្គោល​ភ្លើង​ដែល​បាន​ដាំ​រួច​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​អ​.​ឆ​. ក​. ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន គ​.​អ​.​ឆ​.​ក បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ចំនួន ៣៤ ខ្សែ ប្រវែង ៨២, ៥៧៤ គីឡូម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ​។

គម្រោង​ក៏បាន និង​កំពុង​រៀបចំ​កែលម្អ​ឆ្នេរសមុទ្រ​ឡើងវិញ និង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២​ទីតាំង ដែល​ទី​១​នៅក្បែរ​សណ្ឋាគារ Sunshine Bay មាន​សមត្ថភាព​ច្រោះ ៥ ២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ សម្រេចបាន ២០% និង​ទី​២​នៅក្បែរ​សណ្ឋាគារ​សុខា មាន​សមត្ថភាព​ច្រោះ ៧ ២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ សម្រេចបាន​១០% ។

​ជាមួយគ្នានេះ គម្រោង​ធ្វើការ​អ៊ុត​កម្រាល​កៅស៊ូ រៀបចំ​គំនូស​សញ្ញា និង​ភ្លើង​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព នៅតាម​ផ្លូវ ព្រមទាំង​សាងសង់​ចំណតរថយន្ត និង​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ផងដែរ​។​
ដោយ​៖​កូ​ឡាប​

spot_img
×