Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ធ្វើ​មន្ត្រី​ការទូត​នៅ​ព្យុង​យ៉ាង អស់ ៥​ឆ្នាំ​ក្តី ឯកអគ្គរដ្ឋទូត​រុស្សី មិន​ដែល​ជួប​មុខ​ផ្ទាល់​សោះ ជាមួយ គីម ជុង​អ៊ុន​

spot_img

ឯកអគ្គរដ្ឋទូត​រុស្សី ប្រចាំ​ទីក្រុង​ព្យុងយ៉ាង ឈ្មោះ Alexander Matsegora ពុំដែល​បាន​ធ្វើ ការទំនាក់ទំនង​ជួប​មុខ​គ្នា​ដោយផ្ទាល់​ម្តងណា​ឡើយ​ជាមួយនឹង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាប់​តាំងពី​គាត់​បាន​ធ្វើ​ជា​អ្នកការទូត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ​។

​នៅ​ក្នុង​កិច្ច​សម្ភាស​ន៏​ជាមួយនឹង​ភ្នាក់ងារ​សារព៌តមាន​រុស្សី Interfax នៅក្នុង​ទីក្រុង​ព្យុង​យ៉ាង កាល​ពី​ថ្ងៃ​ទី ១០​កន្លងទៅ លោក Alexander Matsegora បាន​ថ្លែងថា គាត់​មិន​ដែល​បាន​ជួប​មុខ​ផ្ទាល់​​សោះ​ជាមួយនឹង​លោក គីម ជុង​អ៊ុន ចាប់តាំងពី​ធ្វើជា​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំ​២០១៤​មក​។​

​ប៉ុន្តែ​លោក​បញ្ជាក់ថា គាត់​បាន​ធ្វើ​ការទាក់ទង​ជាមួយនឹង គីម ជុង​អ៊ុន តាមរយៈ​ការផ្ញើ​សារ​ជា​​សម្លេង ឬក៏​លិខិត​។​

​លោក​បញ្ជាក់ទៀតថា អ្នក​ដែល​ជា​ដៃគូ​ពិភាក្សា​របស់​លោក គឺ​លោក Ri Su-yong ជា​រដ្ឋមន្ត្រី​ការបរទេស និង​អនុប្រធាន​គណៈកម្មការ​បជ្ឍិម​នៃ​គណបក្ស​កម្មករ​កូរ៉េខាងជើង​៕ សុភ័ក្ត្រ

 

spot_img
×