Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សន្តិ​បណ្ឌិត​សុខ ផល ៖ នគរបាល​អន្តោប្រវេសន៍ ប្រចាំការ​នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ច្រកទ្វារ​អន្តរជាតិ និង​គ្រប់​ច្រកទ្វារ​ទាំងអស់ សូម​បន្ត​អនុវត្ត​ការការពារ ទប់ស្កាត់ ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ឯកឧត្តម សន្តិ​បណ្ឌិត​សុខ ផល ក៏បាន​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ជាពិសេស​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំការ​នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ច្រកទ្វារ​អន្តរជាតិ និង​គ្រប់​ច្រកទ្វារ​ទាំងអស់ សូម​បន្ត​អនុវត្ត​ការការពារ ទប់ស្កាត់ ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​អាន​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ណុប វី អគ្គនាយករង​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ជនបរទេស សរុប​ចំនួន ១៧,២៣០​នាក់ ស្រី ២,៩៧១​នាក់ ស្មើនឹង ១០៤​សញ្ជាតិ ត្រូវបាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​រកឃើញថា ចូលមក​ធ្វើការ និង​រស់នៅ​ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន​មាន​ជនបរទេស​កំពុងស្នាក់នៅ កន្លែង​ត្រៀម​បណ្ដេញចេញ នៅ​មណ្ឌល​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ចំនួន ៩៣​នាក់ ស្រី ០៨​នាក់ មាន ២០​សញ្ជាតិ និង​បាន​ស្ដាប់​ពី​ការងារ បទពិសោធន៍ ស្ដីពី​ការគ្រប់គ្រង​ជនបរទេស ការរៀបចំ​ឯកសារ​រ​ដ្ឋ​បាល​ដល់​ជនអន្តោប្រវេសន៍ ព្រមទាំង​ការចូលរួម​អនុវត្ត​វិធានការ បង្ការ ទប់ស្កាត់ ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ច្រក​អន្តរជាតិ និង​ទ្វារ​ព្រំដែន​អន្តរជាតិ រួមទាំង​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ (FPCS)​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោ​ប្រេ​វេស​ន៍ បាន​បញ្ជាក់ថា ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) ចាប់ពី​ដើមឆ្នាំ​មក បាន​រកឃើញថា មាន​ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ ប្រមាណ​ជាង ១៦​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ចំនួន​ស្នាក់នៅ​ជាក់ស្ដែង ប្រហែល ១១​ម៉ឺន​នាក់ ដោយនៅ​ក្នុងប្រទេស​កម្ពុ​ជា បានកំណត់​ប្រភេទ​ជនបរទេស​ជា​បី​ប្រភេទ​ផ្សេងគ្នា រួមមាន​៖ ជនបរទេស​មិនមែន​អន្ដោប្រវេសន៍​, ជនបរទេស​អន្ដោប្រវេសន៍ និង​ជនបរទេស​អន្ដោប្រវេសន៍​ជា​អ្នកវិនិយោគ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​បន្តទៀត​ដែរ​ថា ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ សម្ដៅ​ទៅលើ​ភ្នាក់ងារ​ដែល​បម្រើការ​នៅ​ស្ថានទូត​បរទេស ឬ​ស្ថាន​កុងស៊ុល​បរទេស ឬ​ស្ថាន​តំណាង​បេសកកម្ម​បរទេស អ្នកជំនាញការ​អន្តរជាតិ និង​ជន​ផ្សេងៗ​ទៀត ដែល​ចូលមក​កម្ពុ​ជាតា​មការ​ស្មើ​សុំ ឬ​តាម​កិច្ចព្រមព្រៀង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រាប់ទាំង​ក្រុមគ្រួសារ និង​បុគ្គលិក​របស់គេ ក្នុង​រយៈពេល​ដែល​គេ​ស្នាក់អាស្រ័យ​នៅ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍​ដែរ​ថា ដោយ​ប្រើប្រាស់​តាម​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) មកដល់ពេលនេះ​ទទួលបាន ចំនួន​ជាង ១៦​ម៉ឺន​នាក់ ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​យើង ប៉ុន្ដែ​ប្រព័ន្ធ​បាន​បញ្ជាក់ថា វត្តមាន​ជាក់ស្ដែង​មាន​ប្រហែល​ជាង ១១​ម៉ឺន​នាក់ ហើយ​ប្រព័ន្ធ​នេះ​ក៏​កំពុង​តាមដាន​បន្ដទៀត ឬ​អាចមាន​ការកើនឡើង​ថែមទៀត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆមាស​ទី​១​នេះ អគ្គនាយកដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ប្រមូលផ្ដុំ ក្នុង​គោលដៅ​ជំរុញ ការគ្រប់គ្រង​ជនបរទេស​មិនមែន​អន្ដោប្រវេសន៍ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការពិនិត្យ​ស្នើ​ឲ្យ​បំពេញ​អាសយដ្ឋាន​ច្បាស់លាស់ ក្នុង​សាល​កប​ត្រ​ពេលមកដល់ ការ​រ​ពង្រឹង​សំណុំ​ឯកសារ និង​បែបបទ​ពេល​មក​ស្នើសុំ​ទិដ្ឋាការ​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ការចាត់តាំង​អនុវត្ត​សេចក្ដីណែនាំ​របស់ ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​សង្ឃឹមថា ចាប់ពី​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស (FPCS) អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នឹង​គ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា​បានល្អ និង​ច្បាស់លាស់ ខណៈ​បច្ចុប្បន្ននេះ​ជា​ជំ​ហ៊ាន​ដំបូង​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង ។​

​ក្នុងឱកាស​នោះ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​មានប្រសាសន៍ កោតសរសើរ​ដល់ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ការងារ​ជំនាញ ជាពិសេស​ក្នុងដំណាក់កាល នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ មន្ត្រីនគរបាល​អន្តោប្រវេសន៍ ក៏​ជា​កម្លាំង​ដែល​ត្រូវ​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ជនបរទេស​មុនគេ តែ​មន្ត្រី​ទាំងអស់​បាន​ចូលរួម​អនុវត្តបាន​យ៉ាង​ល្អ ទាំង​ការពារ និង​ការអនុវត្ត​ការងារ​ជំនាញ​។​

​ឯកឧត្តម សន្តិ​បណ្ឌិត ក៏បាន​មានប្រសាសន៍​គាំទ្រ​លើ​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង​ការ​ស្នាក់នៅ​ជនបរទេស ដែលជា​ប្រព័ន្ធ​ថ្មី ជាពិសេស​ងាយស្រួល​ក្នុង​ស្វែងរក​ទិន្នន័យ​របស់​ជនបរទេស ដែល​បានមក​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែលមាន​អ្វី​កើតឡើង​ជាយថាហេតុ លើ​ជន​បទេស​។ ក្នុងនោះដែរ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល បាន​ឲ្យ ឯកឧត្តម អគ្គនាយក​អន្តោប្រវេសន៍ ព​ន្លឿ​ន​ក្នុង​រៀបចំ​ឲ្យ​ការដាក់​ឲ្យ​ប្រព័ន្ធ (FPCS) នេះ​ផងដែរ​៕
ដោយ​៖​កូ​ឡាប​

 

spot_img
×