Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច បង្ក្រាប​ករណី​ចាប់ជំរិត​ទារប្រាក់ រវាង​ជនជាតិ​ចិន និង​ចិន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជនជាតិ​ចិន ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​មួយ​ករណី ស្ថិតក្នុង​ផ្ទះ​លេខ​៣២២ ផ្លូវ​៩៥៦ ភូមិ​តាងូវ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លទ្ធផល ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ និង​រំដោះ​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវបាន​ក្រុម​ជនសង្ស័យ​ដាក់​ខ្នោះ​វាយ​ធ្វើបាប ដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្ដែ​គេ​មិនទាន់​ដឹងថា ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះទេ​។​
​សមត្ថកិច្ច​ក៏​ដកហូត​សម្ភារ​វត្ថុតាង​រួមមាន ៖​ដំបងឆក់​ចំនួន​២​ដើម​, ខ្នោះដៃ​មួយ​, ទូរស័ព្ទ​១៧​គ្រឿង ព្រមទាំង​សម្ភារ​មួយចំនួនទៀត​។
​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​មហាផ្ទៃ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់​ការបន្ដ​តាម​នីតិវិធី​៕ ដោយ​៖​សា​មេ​ត​

spot_img
×