Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​លទ្ធផល​ការងារ​ឆ្នាំ 2017 និង​លើក​ទិសដៅ​ឆ្នាំ 2018

spot_img

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ 2017 និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ 2018 ដោយ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ព្រឹក​ថ្ងៃ​ទី​31 ខែ​មករា ឆ្នាំ 2018 ដោយ​មាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម​អភិបាល អភិបាលរង ខេត្ត​ព្រះសីហនុ ក្រុមប្រឹក្សា​ខេត្ត​មន្ត្រី​អនុប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​រដ្ឋ​ក្នុង​ខេត្ត និង​តំណាង​អាជ្ញាធរ ក្រុង ស្រុក ក្នុង​ខេត្ត ព្រមទាំង​សមាជិក​សមាជិកា​ជាច្រើន​ទៀត​។​

​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​នេះ ដោយ​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​គ្រប់​ស្ថាប័ន​អង្គភាព​រួម និង​ប្រជាពលរដ្ឋ​ផង ក្នុង​ការខិតខំ​បំពេញ​ភារកិច្ច​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​ឆ្នាំ 2017 កន្លងមក​ដោយ បាន​អនុវត្ត​តាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម​អភិបាល ខេត្ត​ព្រះសីហនុ បាន​បន្តថា​នៅ​ឆ្នាំ 2017 កន្លងទៅ មន្ត្រីរាជការ​កងកម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​បាន​ខិតខំ​បំពេញភារកិច្ច ដើម្បី​ប្រយោជន៍​សង្គម និង​ជីវភាព​រស់នៅ​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​។

​លោក​បន្តថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក៏​ត្រូវ​បាន​បដិសន្ធិ​ឡើង​បម្រើ​ឲ្យ​វិស័យ​នានា​ក្នុង​ខេត្ត​មានដូចជា​៖ ការស្ថាបនា​ផ្ល​វ​ថ្នល់ ទាំង​ទីក្រុង ទីជនបទ ដើម្បី​ពង្រីក​សោភ័ណ្ឌភាព​ទីក្រុង ក្នុង​ខេត្ត បំរើ​អោយ​វិស័យ ទេសចរណ៍ និង​កសាង​នូវ​មូលដ្ឋានគ្រឹះ​លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាដើម​។

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានចាត់ទុក​កិច្ចប្រជុំ​នេះ​ថា ជា​វេទិកា​សំខាន់​ក្នុង​ការពិភាក្សា​ផ្តល់យោបល់​ជុំវិញ​ការអនុវត្ត​និង​លទ្ធផល​ការងារ របស់​ខេត្ត​ព្រះសីហនុ កន្លងទៅ ដើម្បី​កំណត់​ទិសដៅ​ថ្មី សម្រាប់​ការបំពេញភារកិច្ច​ក្នុង​ឆ្នាំ 2018 នេះ​ឲ្យមាន​ប្រសិទ្ធភាព​។​

​ជាមួយ​ការលើកឡើង អំពី​លទ្ធផល​ជា​វិជ្ជមាន​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​ហេតុផល អវិជ្ជមាន​មួយ​ចំនួន ដែល​ខេត្ត​ធ្វើ​ពុំ​ទាន់​បានសម្រេច ដើម្បី​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​រិះរក​បទពិសោធន៍​ល្អៗ មក​ធ្វើជា​សំអាង​សម្រាប់​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អោយ​ទទួលបាន​ជោគជ័យ​ផងដែរ​។​ ​អង្គសន្និបាត​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×