Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី​ ១៨ ខែកក្កដា​​ ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

ការងារ ៖នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ចូរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​នាំ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​យូរ​ផង​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។

​ស្នេហា ៖​ ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើន​ប៉ុន្តែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​ផង​។​នៅពេលនេះ​លោកអ្នក​តោង​តែមាន​ការអត់ធ្មត់​ការងារ​បន្តិច​ទើប​ប្រសើរ​។​

​ជំនួញ ៖​ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ផ្តល់​ផល​ល្អ​គួរសម​។

​ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំខាល​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​ហេតុនេះ​រឿង​រាវ​ខ្លះ​ល្អ​សោះ​អាច​ប្រែជា​អ​ក្រក់​វិញ​ផង​។​ការរស់នៅ​ថ្ងៃនេះ​ដែរ​ជួប​បញ្ហា​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រឹងប្រែង​ទើប​ផល​ល្អ​ហុច​មកវិញ​ទៅរួច​។

ជំនួញ ៖ មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​ការរស់នៅ​បើជា​ស្ត្រី​មិនត្រូវ​ឆាប់​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​។

ជំនួញ ៖ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​វិញ​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​លុកលុយ​ច្រើន ។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​អាចមាន​ហេតុការណ៍​មិនល្អ​បន្តិចបន្តួច​កើតឡើង ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏​ងាយ​ជួប​បញ្ហា​ចាញ់​ប្រៀប​គេ​និង​មានរឿង​រាវ​យាយី​ច្រើន​។​

​ជំនួញ ៖ ​​​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ហើយ​៕

​ឆ្នាំម្សាញ់​

​​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។

ជំនួញ ៖ ​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅផ្ទះ​សម្បែង​ឬ​ក្រៅ​ផ្ទះសម្បែង​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។

ជំនួញ ៖ ​​​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូសរ​កូ​ស និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

ស្នេហា ៖ កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅពេលនេះ​សម្រាប់​ស្ត្រី​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រយ័ត្ន​ការទទួល​រង​ប៉ះទង្គិច​អ្វីមួយ​ពីព្រោះថា​ងាយ​ទទួលរង​ផល​អាក្រក់​ណាស់​ផង​។

ជំនួញ ៖​ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​ថែមទៀត ៕

​ឆ្នាំវក​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​តិចតួច​ហើយ​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ច្រើន​ផង​។​

ជំនួញ ៖ ​​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

ស្នេហា ៖ ​​​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ក​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។

ជំនួញ ៖ ​​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំច​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នា​ព​លេ​នេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន ហើយពី​ព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​អាច ជួប​ស្ថានការណ៍​លំបាកៗ​ច្រើន​ចំពោះមុខ​។

ជំនួញ ៖ ការរកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំកុរ​

​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​មធ្យម​ពិតមែន​ក្តី​តែ​អាច​ប្រកបការងារ​សំខាន់ៗ​ដោយ​សម្រេច​ជោគជ័យ​គួរសម​។

ជំនួញ ៖ មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

spot_img
×