Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ពី​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ ៖ បុរស​២​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​៨ និង​៣០ នាទី​យប់ ថ្ងៃ​សុក្រ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ការកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ​ប៊ុន សម្បត្តិ អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​សុ​ក្រំ ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្រពន្ធ និង​កូន​ម្នាក់​។ រីឯ​អ្នករងរបួស មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស់​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ តាកែវ 1Q 6376 ឌុប​គ្នា​ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន ។ ស្រាប់តែ​ភ្លាម​នោះដែរ គេ​ឃើញ​មាន​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BC 4659 មួយគ្រឿង​ទៀត ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​
​ដឹក​ភ្ញៀវ​បម្រុង​បត់​ចូល​ព្រលានយន្តហោះ ត្រូវ​ម៉ូតូ​មក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​​រក្សាទុក​រួច​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

   

spot_img
×