Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​ទស្សនកិច្ច​កសិដ្ឋាន​ផលិត​ចេកអំបូង​លឿង សម្រាប់​នាំចេញ នៅ​ខេត្តកំពត​

spot_img

​កំពត​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ទស្សនកិច្ច​កសិដ្ឋាន​ផលិត​ចេកអំបូង​លឿង​មួយកន្លែង សម្រាប់​នាំចេញ​របស់​ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅ​ស្រុក​ឈូក ខេត្តកំពត ដើម្បី​ស្វែងយល់​ពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម រចនាសម្ព័ន្ធ​វេច​ខ្ចប់ និង​ការកែច្នៃ​សម្រាប់​នាំចេញ​។

​ទស្សនកិច្ច​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ លើ​ទឹកដី​ខេត្តកំពត ត្រូវបាន​ចូលរួម​ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​មន្ត្រី​មន្ទីរ​នានា​ជុំវិញ​ខេត្តកំពត​ផងដែរ​។​

​ក្នុង​ដំណើរ​ចុះទៅពិនិត្យ​សិ​ដ្ឋា​ន​ផលិត​ចេកអំបូង​លឿង នៅ​ចុង​សប្តាហ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ម្ចាស់​កសិដ្ឋាន​ដែល​បាន​បង្កើត​កសិដ្ឋាន​ដ៏​ធំ​នេះ​ឡើង ហើយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ធ្វើការ​កែច្នៃ​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ជាពិសេស​គឺ​សម្រាប់​ការនាំចេញ​។ ម្យ៉ាងវិញទៀត កសិដ្ឋាន​នេះ​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្បែរៗ​កសិដ្ឋាន​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា កសិករ ផលិតករ សហគមន៍ សមាគម និង​ក្រុមហ៊ុន ផលិត​ចេកអំបូង​លឿង ត្រូវ​ប្រកាន់​ភ្ជាប់ និង​អនុវត្តតាម​សៀវភៅ​បន្ទុក ដូចជា​ការផលិត​មាន​អនាម័យ​ខ្ពស់ ការ​វេច​ខ្ចប់ ការរក្សា​ទុក និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ជាដើម ដើម្បី​ធានា​ទាំង​គុណភាព និង​អនាម័យ​ខ្ពស់ ដែល​មិន​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​រក្សា​កំណើន​បរិមាណ​នាំចេញ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កសិដ្ឋាន​ទាំងអស់​ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញការងា​រ និង​បង្កើន​ភាព​ប្រុងប្រយ័ត្ន ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន ក្នុងការ​ធានា​ដល់​គុណភាព និង​និរន្តរភាព​នៃ​ទីផ្សារ ហើយក៏​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផងដែរ ក្នុងការ​ធានា​ដល់​ការរក្សា​ការងារ និង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ទូលំទូលាយ​។​

​សូមជម្រាបថា ក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​កម្ពុជា​-​ចិន បានធ្វើការ​វិនិយោគ​ដាំចេក​អំបូង​លឿង លើ​ផ្ទៃដី ៤ ០០០ ហិកតា ក្នុងស្រុក​ឈូក ខេត្តកំពត និង​ចាប់ដំណើរការ​ផលិតក​ម្ម​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​នៅ​ខែមករា ឆ្នាំ​២០១៩ ក្រុម​ហ៊ុ​បានធ្វើការ​នាំចេញ​ជា​លើកដំបូង​ទៅ​ទីផ្សារ​។​

​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ចេក​ចំនួន ១៥.៥៤ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥៩.៣៣៦.៨៥៤ ដុល្លារ ទៅកាន់​ទីផ្សារ អាស៊ី និង​អូ​សេ​អា​នី​។ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ការនាំចេញ​ចេក​មាន​ចំនួន ១៤.២០៤ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦៨.៥៦២.៧៩៣ ដុល្លារ និង​មាន​ទិសដៅ​នាំចេញ​ទៅកាន់​អឺរ៉ុប អាស៊ី អូ​សេ​អា​នី និង​ទីផ្សារ​ដ៏​សំខាន់​មួយទៀត​គឺ​ប្រទេស​ចិន​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បានទទួល​ស្គាល់ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន ៩ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​អាច​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​បាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×