Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​មួយក្រុម សហការគ្នា​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​កង្កែប -​ត្រី នៅ​ស្រុក​ស្ទឹងហាវ កំពុង​ទទួលបាន​ផល​ជា​បណ្ដើរៗ

spot_img

​ព្រះសីហនុ​៖ កសិដ្ឋាន​ចិញ្ចឹម​កង្កែប និង ត្រី មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​១ ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ កំពុងដំណើរការ និង​ទទួលបាន​លទ្ធផល​ជា​បណ្ដើរៗ និង​អំពាវនាវ​ឱ្យមាន​គាំទ្រ​។​

​កសិដ្ឋាន​ចិញ្ចឹម​កង្កែប និង ត្រី​នេះ បច្ចុប្បន្ន​ម​សន​ក្រុមនិស្សិត​មកពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដោយបាន​សហការគ្នា បង្កើត​កសិដ្ឋាន​ចិញ្ចឹម​កង្កែប និង ត្រី នៅក្នុង​ទឹកដី​ស្រុក​ស្ទឹងហាវ ដោយមាន​ការជួយជ្រោមជ្រែង ផ្ដល់​កន្លែង ចិញ្ចឹម សម្រាប់​ដល់​ក្រុម​យុវ​និស្សិត ដើម្បី​បង្កើន ប្រាក់ចំណូល​នៅក្នុង​សហគមន៍​របស់ខ្លួន ហើយ​ការចិញ្ចឹម​នេះ​នៅលើ​ផ្ទៃ ដី​ចំនួន​៥​ហិកតា ដែលមាន​កង្កែប នឹង​ត្រី​។​

​អ្នកជំនាញ​ចិញ្ចឹម​កង្កែប​និង​ត្រី នៅក្នុង​កសិដ្ឋាន​នេះ បានឱ្យដឹងថា ទីតាំង​ស្រះ​អំណោយផល​មានទឹក​អាច​ហូរ​ចេញចូល​បាន ដូច្នេះ​កូន​កង្កែប អាច​ធំ​លូតលាស់​បាន​លឿន ដែល​ប្រើ​រយៈពេល​ត្រឹមតែ​៤៥​ថ្ងៃ នឹង​អាច​ទទួលផល​លក់​នៅលើ​ទីផ្សារ ដោយ​ទម្ងន់​កង្កែប ៤​ទៅ​៥​ក្បាល​ក្នុង​១ គីឡូ​។ រីឯ​តម្លៃ​លក់​នៅលើ​ទីផ្សារ​បោះ​ដុំ គឺ​ចំនួន ៧.៥០០​រៀល​ក្នុង​១ គីឡូ​។​

​គួរ​បញ្ជាក់ថា ក្រុមនិស្សិត​ដែល​ចិញ្ចឹម​កង្កែប និង​ត្រី​នេះ បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តាជួយ​គាំទ្រ នូវ​ផលិតផល​របស់ខ្លួន ដែល​បាន​ខិតខំ​ក្នុងការ​ចិញ្ចឹម ដើម្បី​ជួយ​ទ្រទ្រង់​ទៅដល់​សហគមន៍​របស់​និស្សិត ខេត្តបន្ទាយមានជ័យ ព្រោះនេះ​គឺជា​ស្នាដៃ​របស់​កូន​ខ្មែរ​៕
​ដោយ​៖CEN


spot_img
×