Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ធម្មការ​និង​សាសនា ហាម​គ្រប់​វត្ត​អារាម ឲ្យ​បញ្ឈប់​ការប្រើប្រាស់​រថយន្ត ដែល​បំពាក់​ផ្លាកលេខ​វត្ត​មិន​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធម្មការ​និង​សាសនា បានចេញ​សេចក្ដី​ប្រគេន​-​ជូនដំណឹង ដល់​ព្រះ​មេគណ លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា គ្រប់​រាជធានី ខេត្ត ផ្សព្វផ្សាយ​ដល់​គ្រប់​វត្ត​អារាម ឲ្យ​បញ្ឈប់​ការប្រើប្រាស់​រថយន្ត​ដែល​បំពាក់​ផ្លាកលេខ​វត្ត​មិន​ត្រឹមត្រូវ ផ្ទុយ​នឹង​ស្មារតី​នៃ​អនុក្រឹត្យ​លេខ ៧៣ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ។​

​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បានចេញ​សេចក្ដី​ប្រគេន​-​ជូនដំណឹង ដល់​ព្រះ​មេគណ​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា គ្រប់​រាជធានី ខេត្ត ស្តីពី​ការប្រើប្រាស់​ផ្លាកលេខ​រថយន្ត​ច្នៃប្រឌិត ឬ​តុបតែង​បន្ថែម​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី កន្លងមក​មាន​ករណី​ប្រើប្រាស់​ផ្លាកលេខ​ដោយ​ដាក់ឈ្មោះ​វត្ត​នៅលើ​រថយន្ត ដែល​ផ្ទុយ​ពី​ស្មារតី នៃ​អនុក្រឹត្យ​លេខ ៧៣ អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ <​ស្ដីពី​ការចុះបញ្ជី​ផ្ដល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​> ត្រង់​មាត្រា​១៩ ដែល​ហាម​ប្រើប្រាស់​ផ្លាកលេខ​ដែល​ច្នៃប្រឌិត ឬ​តុបតែង​ផ្ទុយ​ពី​ផ្លាកលេខ​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×