Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ សន្យាថា​មិន​ដាក់​បញ្ជា ឲ្យ​ពលរដ្ឋ​អា​មេ​រិច​ពាក់​ម៉ាស​ឡើយ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ សន្យាថា​មិន​ដាក់​បញ្ជា​ឲ្យ​ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ពាក់​ម៉ាស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ឡើយ​។​

​ការ​ថ្លែង​របស់គាត់ កើតឡើង​ក្រោយពេល​អ្នកជំនាញ​ជំងឺឆ្លង​ជាន់ខ្ពស់ លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ជំរុញ​ឲ្យ​មេដឹកនាំ​រដ្ឋ និង​មូលដ្ឋាន​ត្រូវ​ប្រើ​អំណាច ដើម្បី​ឲ្យ​ប្រជាជន​ពាក់​ម៉ាស​។​

​លោក​វេជ្ជបណ្ឌិត​និយាយថា ការពាក់​ម៉ាស​បិទបាំង​មុខ ‘​គឺមាន​សារសំខាន់​ខ្លាំងណាស់ ហើយ​ពួកយើង​គួរប្រើ​ប្រាស់​វា​ឲ្យ​គ្រប់គ្នា​’​។​

​ការពាក់​ម៉ាស​បិទបាំង​មុខ បានក្លាយ​ជា​រឿង​នយោបាយ​នៅ​អា​មេ​រិច​។​

​លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​ប្រឆាំងនឹង​ការពាក់​ម៉ាស​បិទបាំង​មុខ​គាត់ បានធ្វើការ​ពាក់​ម៉ាស​ជា​លើកដំបូង​នៅ​ទីសាធារណៈ កាលពី​ថ្ងៃ​សោ​រ៍​សប្តាហ៍​មុន​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន Fox News ដូច្នេះ​ថា លោក​មិន​យល់ស្រប​ចំពោះ​ការដាក់​បញ្ជា​ឲ្យ​ពាក់​ម៉ាស​ឡើយ ដោយ​លោក​លើកឡើងថា ប្រជាជន​គួរ​មាន​សេរីភាព​ពិតប្រាកដ​។​

​នៅក្នុង​រដ្ឋ Georgia លោក​អភិបាល Brian Kemp បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ធ្វើការ​ពាក់​ម៉ាស​នៅ​ខែក្រោយ​។​

​សូមបញ្ជាក់ថា អា​មេ​រិច​ជា​ប្រទេស​ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ពី​វីរុស​មរណៈ​កូ​រ៉ូ​ណា ដោយមាន​អ្នក​ឆ្លង​សរុប​ជាង ៣,៦​លាន​នាក់ និង​ស្លាប់​ជិត ១៤០.០០០​នាក់​រហូតមក​ដល់ពេលនេះ ចាប់តាំងពី​វីរុស​កំណាច​នេះ​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×