Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​បែក​ថ្នាំ​ម្នាក់ យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​ខ្ទេច​អស់​១​ខ្នង ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់ ចាប់ខ្លួន​

spot_img

​ពោធិ៍សាត់ ៖ បុរស​ម្នាក់​បែក​ថ្នាំញៀន យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​១​ខ្នង កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ។ ក្នុងពេល​កើតហេតុ​នោះដែរ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​កាន់​អធិការ​ដ្នា​ន​នគរបាល​ក្រុង​ពោធិ៍សាត់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ស៊ិន ស៊ី​ធា​រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង មាន ទំហំ​៦​គុណ​៧​ម៉ែត្រ ជញ្ជាំង​ក្តា​ប្រក់​ស័ង្កសី ខណៈពេល​ម្ចាស់​មិន​នៅ​ចេញទៅ​កាត់ដេរ​នៅ​រោងចក្រ​មួយកន្លែង​ស្ថិតក្នុង​ស្រុក​ក្រគរ ។​

​លោក​វរសេនីយ៍ត្រី សុខ មេសា អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ងឿ​ម សំណាង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជើង​ភ្លើង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដើរមក​យក​សាំង​ពី​តូប​លក់ដូរ​របស់ ឈ្មោះ ចិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ជាមួយ​ជនរងគ្រោះ​ខាងលើ ចំនួន​១​លីត្រ ហើយ​រត់​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ចាក់​សាំង​ដុត​តែម្តង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង និង​ទ្រព្យសម្បត្តិ​មាន​ជាច្រើន​ទៀត ។​

​លោក​អធិការរង​បាន​បន្តថា ដោយមាន​ការអន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ពី​សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តពោធិ៍សាត់​ចំនួន​២​គ្រឿង​។ ករណី​អគ្គិភ័យ​នេះ​បណ្តាលមកពី​ជនបង្ក​ប្រើប្រាស់​គ្រឿងញៀន​(​បែក​ថ្នាំ​) ទើប​ហ៊ាន​ធ្វើអំពើ​បែបនេះ​៕
​ដោយ​៖​កូ​ឡាប


spot_img
×