Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! សត្វ​ស្វា​មួយ​ក្បាល ត្រូវ​ជាប់គាំង​ក្នុង​ទឹកជំនន់​ហូរ​គួច​ដ៏​ខ្លាំងក្លា ធ្វើ​ឲ្យ​មនុស្ស​តក់ស្លុត​ជំនួស តែ​ចុងក្រោយ​គឺថា​… (​វីដេអូ​)

spot_img

​សត្វ​ស្វា​មួយ​ក្បាល បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ខណៈ​បានឃើញ​វា​កំពុង​ត្រូវ​ជាប់គាំង នៅក្នុង​ទឹកជំនន់​ដែល​កំពុង​ហូរ​គួច​យ៉ាងខ្លាំង នៅក្នុង​តំបន់​ឧទ្យាន​ភ្នំ Wuyi ក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន​។​

​យោងតាម​សារព័ត៌មាន Daily Star បាន​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​ដែល​បាន​មើល​វីដេអូ​នេះ នៅលើ​បណ្តាញ​សង្គម បាន​អំពាវនាវ​ឱ្យជួយ​សង្គ្រោះ​សត្វ​ស្វា​នេះ​ជាបន្ទាន់ ព្រោះ​មើលទៅ​គួរ​ឲ្យ​ខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព​ណាស់ ដែល​វា​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ នៅក្នុង​ទឹកជំនន់​ដ៏​ខ្លាំងក្លា​បែបនេះ​។​

​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម Weibo សត្វ​ស្វា​នេះ​ត្រូវបាន​មើលឃើញ កំពុង​ឈរ​នៅលើ​ក្តារ​ឈើ​មួយ ហើយ​ហាក់ដូចជា​ត្រូវបាន​ជាប់គាំង នៅ​ចំ​កណ្តាល​ទឹកជំនន់​តែម្តង ដែល​កំពុងទឹក​ហូរ​យ៉ាងខ្លាំង កាត់​តាម​ផ្ទះ ខណៈពេលដែល​ស្វា​នោះ​ស្ថិតក្នុង​សភាព​ភ័យខ្លាច​។ វីដេអូ​នេះ​ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ ហើយ​មនុស្ស​ជាច្រើន​ក៏​ស្នើ​សុំឱ្យ​អាជ្ញាធរ ជួយសង្គ្រោះ​សត្វ​នេះ​។​

​អ្នកមើល​វីដេអូ​ម្នាក់​បានសរសេរថា «​មើលចុះ​សត្វ​ស្វា​នេះ ពិតជា​កម្សត់​ណាស់ សូមជួយ​សង្គ្រោះ​វា​ផង​!»​។ ម្នាក់ទៀត​បានសរសេរថា​៖ «​មើល​ស្វា​នេះ វា​កំពុងមាន​ការភិតភ័យ​ខ្លាំងណាស់ តើ​យើង​អាច​ហៅ​អនុរក្ស​មកជួយ​បានទេ​?»​។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​ម្នាក់​នៅក្នុង​ឧទ្យាន​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា សត្វ​ស្វា​នេះ​ពិតជា​មិន​ជាប់គាំង​នោះទេ​។ មិនយូរប៉ុន្មាន​បន្ទាប់​មក វា​នឹង​ឡើងទៅ​រក​ទី​សុវត្ថិភាព​វិញ ដោយ​ខ្លួនឯង​វា​ហើយ​។​

​ចំណែក​លោក Zhou នាយក​ឧទ្យាន​ក៏បាន​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ «​សត្វ​ស្វា​នេះ​មិន​ជាប់គាំង​ទេ ម្នាក់​ក្នុងចំណោម​បុគ្គលិក​របស់​យើង បាន​ជួយសង្គ្រោះ​វា​ហើយ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា តំបន់​ឧទ្យាន​ភ្នំ Wuyi បានទទួល​រង​នូវ​ទឹកជំនន់​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​មកនេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×