Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា ចោទប្រកាន់​ស្ដ្រី​ម្នាក់​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ពីបទ ទារុណកម្ម និង​អំពើ​ឃោរឃៅ ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ​២០​ឆ្នាំ

spot_img

​ភ្នំពេញ​៖ ស្ដ្រី​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ ៥​ឆ្នាំ ត្រូវ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ទារុណកម្ម និង​អំពើ​ឃោរឃៅ ដោយមាន​ស្ថានភាព​ទម្ងន់ទោស ហើយ​ប្រសិនបើ​តុលាការ រកឃើញថា​ស្ត្រី​រូបនោះ មានទោស​ដូច​ការចោទប្រកាន់​ពិតមែន ស្ត្រី​រូបនោះ អាច​នឹង​ជាប់ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ​២០​ឆ្នាំ ។​

​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បានសម្រេច​ចោទប្រកាន់​លើ​ស្ដ្រី​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ ដែល​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ ៥​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​ទារុណកម្ម មាន​ស្ថានភាព​ទម្ងន់ទោស តាម​បញ្ញត្តិ​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​សំណុំ​រឿងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​តាម​នីតិវិធី​។​

​ស្ត្រីជន​សង្ស័យ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​នាំយកទៅ​សាកសួរ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ហើយ​បាន​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។ ជនជាប់ចោទ​រូបនោះ យក​កាំបិត​អារ​មុខ ច្រមុះ ដៃ កុមារី​ម្នាក់​អាយុ​៥​ឆ្នាំ ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×