Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សរសើរ​មែន​! ទោះជា​ប្រពន្ធ​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី តែ​អ្នក​មីង​នៅតែ​ខំប្រឹង​រកស៊ី​លក់​តាម​អន​ឡាញ​ដូចជា ត្រីងៀត ផ្អក ប្រហុក ជ្រក់ គ្រប់មុខ មិនចេះ​ទំនេរ​ដៃ​ទេ​

spot_img

​ដូចដែល​ប្រិយមិត្ត​ទាំងអស់គ្នា បាន​ស្គាល់​ច្បាស់​រួចហើយ លោក​ឧកញ៉ា ម៉ុង ឫទ្ធី គឺជា​ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ការ​ចិញ្ចឹមសត្វ ហើយ​លោក​ក៏​ត្រូវបាន​ប្រជាជន​ខ្មែរ​ភាគច្រើន ចូលចិត្ត​ហៅថា សេដ្ឋី​កសិកម្ម​ទៀតផង​។​

​លើសពីនេះ លោក​ក៏​ត្រូវបាន​ប្រជាជន​ខ្មែរ​ជាច្រើន គោរព​ស្រឡាញ់​ជាខ្លាំង ព្រោះតែ​លោក​ជា​បុគ្គល​ចិត្តធម៌​ម្នាក់ ដែល​តែង​ជួយ​ទៅ​ដល់ជនទីទ័លក្រ និង​ជាពិសេស គឺ​បានផ្តល់​ការងារ ផ្តល់​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ធ្វើការ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រឡេក​មក​មើ​លពី​ជីវិត​រស់នៅ​វិញ លោក​ក៏​ត្រូវគេ​មើលឃើញថា ជា​មនុស្ស​ដ៏​សាមញ្ញ ដោយមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ​ធម្មតា មិន​លើក​តម្កើងខ្លួន​នោះទេ ទោះបី​លោក​ធ្វើដំណើរ​ទៅដល់​ទីណា​ក៏ដោយ​។​

​ចំណែក​លោកជំទាវ ម៉ែន ស៊ុន ភរិយា​របស់លោក​ឧ​ញ៉ា​វិញ ក៏​យ៉ាង​ដូច្នេះ​ដែរ បើ​ទោះ​មាន​ប្តី​ជា​សេដ្ឋី​យ៉ាងណា តែ​គាត់​ពុំ​នៅ​ដេក​ស្ងៀម​ទំនេរ​ដៃ​នោះឡើយ​។ ជាក់ស្តែង បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក 15Jan Online Shop បាន​លើកសរសើរ​គាត់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​មីង​គាត់​ជា​ប្រពន្ធ​ឧកញ៉ា​ផង​មានមុខ​ជំនួញ​ច្រើន គាត់​នៅ​លក់​អន​ឡាញ លក់​ត្រីងៀត ផ្អក ប្រហុក ជ្រក់ គ្រប់មុខ អត់​ចេះ​ទំនេរ​ទេ ចុះ​យើង​ស្អី បានធ្វើ​ឫក​ម្លេះ សល់​ម៉ា​ណហើយ គិត​សារ​ឡើងវិញ​កុំ​មើលងាយ​គេ លក់​អន​ឡាញ លុយ​គេ​ចូល​រហូត​អត់​មាន​ពេល​ដើរ​ស៊ី​ត្រាវ​ផ្ទះ​គេ​ទេ​»៕ ដោយ​៖ លឹម ហុង​


spot_img
×