Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​អី​លួច​ហ្នឹង ! ក្រុមចោរ​ចំនួន​៣​នាក់ អស់​ល័​ក្ខ​ជាប់​ខ្នោះ​ត្រឹម​លួច​ធុងបាស់ នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​ចោរកម្ម​៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅ​ជនបទ ដែល​ក្រុម​នេះ​លួច​មិន​រើស​អ្វីៗ​ក៏​ពួកគេ​លួច​យក​ដែរ ឲ្យ​តែ​ឃើញ ហើយ​ក្រៅពី​ដើរ​លួច​ទ្រព្យ​របស់គេ គឺជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ទៀត​។​

​បើតាម​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថា ករណី​ឈានដល់​ការចុះ​បង្ក្រាបបាន​នេះ គឺ​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​សោម សារឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា មាន​ចោរ​ចូល​លួច​ធុងបាស​នៅផ្ទះ​របស់ខ្លួន អស់​ធុងបាស​ចំនួន​១​គ្រឿង កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​១៥​នាទី​ទៀបភ្លឺ ខ្លួន​ក៏បាន​ស្គាល់​ភិនភាគ​ដេញ​តាមតែ​ចាប់​មិនបាន​។ ក្រោយពី​ទទួល​ព័ត៌មាន​នេះ ភ្លាម​សមត្ថកិច្ច​យើង​បាន​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ ទើប​ឈានដល់​ការចាប់​នាំខ្លួន​ក្រុមចោរ​ចំនួន​៣​នាក់ ដើម្បី​សាកសួរ​។​

​ជនសង្ស័យ ទី​១ ឈ្មោះ​ប៊ី​ក សំរិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ទី​២ ឈ្មោះ​ម៉ន ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង និង​ទី​៣ ឈ្មោះ​ម៉ន ឌឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​យើង ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ចូល​លួច​ធុងបាស់ ចំនួន​១​គ្រឿង​របស់​ឈ្មោះ​សោម សារឿន ពិត​ប្រា​ដក​មែន ហើយ​ធ្លាប់ធ្វើ​សកម្មភាព​លួច​យក​ម៉ូ​ទ័​រ​បូមទឹក​ជាច្រើន​គ្រឿង​ទៀត របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កណ្តៀង​រាយ​ផងដែរ​។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​គឺ ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង​។​

​បន្ទាប់​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូន មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×