Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ជំនួស​ណាស់​! ជន​វិកល​ច​រិ​ក​ប្រដាប់​ដោយ​កាំបិតផ្គាក់​ក្នុង​ដៃ ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង បង្គាប់​ឲ្យ​វារ សំពះ​តាមចិត្ត និង​សូម្បី​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្រៀវ​សាច់​ជំនួស​ខ្លាំង​បំផុត ខណៈដែល​ជន​វិកល​ច​រិ​ក​ម្នាក់​ប្រដាប់​ដោយ​កាំបិតផ្គាក់​នៅ​នឹង​ដៃ បាន​ចាប់​ស្ត្រី​ម្នាក់​ដែល​គេ​ឮ​ដូចជា​ម្តាយ​ធ្វើជា​ចំណាប់ខ្មាំង ដោយ​បណ្តើរ​បង្គាប់​ឲ្យ​ធ្វើតាម​បញ្ជា​ខ្លួន ដោយ​វារ​ផង សំពះ​ផង ព្រោះតែ​ខ្លាច​ដាច់​ក្បាល ដែល​ឃើញ​ហើយ​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់​។​

​តែ​សំណាង​ណាស់ ក្រោយមក ជន​រូបនេះ​ត្រូវ​បានដឹងថា បាន​ដោះលែង​ស្រី្ត​រងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ ។ តែ​យ៉ាងណា ជននេះ​នៅបាន​វាយ​បំបែក​កញ្ចក់​ឡាន​គេ​ជិះ​កាត់​តាមផ្លូវ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ឡាន​ភ័យ​ខ្លាំងពេក ចុះ​រត់​ទាំង​ព្រលឹងចុងសក់ តែ​ភ្លេច​យក​សោ​ទៅតាម ហើយ​ជន​រូបនេះ​ក៏បាន​ឡើង​ជិះ​បើកចាក​ចេញទៅ​បាត់ ហើយក៏​ត្រូវបាន​ដឹងថា​បាន​បើក​បុក​គេឯង​នៅលើ​ដងផ្លូវ​ទៀតផង ។

​ហេតុការណ៍​ដ៏​ញាក់សាច់​បំផុត​នេះ បាន​កើតឡើង​ម្តុំ​ហាង​មួយកន្លែង នៅ​ជិត​សាលា​បៀ​ល​ប្រាយ ស្ថិតក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើតាម​ការ​បង្ហោះ​ឲ្យ​ដឹង​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lyhuong Mombunhak​។​

​ទាក់ទង​នឹង​ហេតុការណ៍​ខាងលើនេះ​ផងដែរ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bor Reaksa ចូល​ខ​មិន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា «​សូម​បងប្អូន​ជ្រាប ជនសង្ស័យ​ខាងលើ គាត់​ជា​មនុស្ស​មាន​បញ្ហា​ខួរក្បាល ពេលនេះ​នគរបាល​កំពុង​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​បុគ្គល​ជា​ជនសង្ស័យ​ខាងលើ​»៕ ដោយ​៖ លឹម ហុង​


spot_img
×