Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជន​វិកល​ច​រិ​ក យក​កាំបិតផ្គាក់​ចាប់​និង​គំរាមថា​នឹង​សម្លាប់​ម្ដាយមីង រត់គេចខ្លួន​បាត់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​

spot_img

​សៀមរាប ៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណី ជន​មាន​ជម្ងឺ​សរសៃ​ប្រាសាទ​ឈ្មោះ​ឯម បញ្ញា ភេទ​ប្រុស អាយុ​27​ឆ្នាំ ដែល​ធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​ចាប់​នឹង​គំរាមថា​និង​សម្លាប់​ម្ដាយមីង កាលពី​វេលា​ម៉ោង ៨​និង​០០​នាទី ថ្ងៃទី​18 ខែកក្កដា ឆ្នាំ​2020 នៅ​ភូមិ​វិ​ហ៊ា​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ពេលនេះ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គុំ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​រំដោះ​និង​ការពារ ជនរងគ្រោះ​ឈ្មោះ ឯម ចាន់​សូឡី ភេទ​ស្រី អាយុ​47​ឆ្នាំ មាន​អាស័យដ្ឋាន​កន្លែងកើតហេតុ បាន​សុវត្ថិភាព​ហើយ​។

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​បន្ថែមទៀតថា តែ​ជន​សរសៃ​ប្រាសាទ​នោះ បានគេច​ខ្លួន​ពី​មូលដ្ឋាន សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​។​

​ក្នុង​ហេតុការណ៍​កើតឡើង​នេះ ពុំ​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត និង​របួសស្នាម​អ្វី​នោះទេ មាន​ខូចខាត​មធ្យោបាយ​ម៉ូតូ របស់​នគរបាល និង​រថយន្ដ​ពលរដ្ឋ​ដោយសារ​ជន​សរសៃប្រសាទ​នោះ ដើរ​វ៉ៃ​លើ​ដងផ្លូវ​ពេល​រដ្ឋ កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​។​
​អធិការដ្ឋាន​បាន​សុំ​សិទ្ធ​អនុញ្ញាត ពី​ជនរងគ្រោះ ក្នុងការ​ផូស​ជូន​មហាជន​ជ្រាប​ពី​សុវត្ថិ ដោយ​ការសង្គ្រោះ​និង​ការពារ​ពី​សមត្ថកិច្ច​។​

អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ករណី​ជន​មាន​ជំងឺសរសៃប្រសាទ​ឈ្មោះ​ឯម បញ្ញា ភេទ​ប្រុស អាយុ​27​ឆ្នាំ​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​លើ​រថយន្ត​ម៉ាក​ម៉ា​ស្ដា ពណ៌​ស ស៊េរី​ឆ្នាំ​2020 សម្លុត​ម្ចាស់​ឲ្យ​ចុះចេញ​ហើយ​ជន​សរសៃប្រសាទ​នោះ បើក​ចេញ​កាលពី​វេលា​ម៉ោង 08​និង​30​នាទី ថ្ងៃទី​18 ខែកក្កដា ឆ្នាំ​2020 នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ពេលនេះ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គុំ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើ​ការសហការ​និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អំពិល និង​កម្លាំង​នគរបាល​ស្រុក​ប្រសាទ​បាគង ស្រាវជ្រាវ​រកឃើញ​រថ​យន្ដ​នោះ នៅ​ចំណុច​ភូមិ​ថ្នល់​បាក់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង និង​យកមក​ធ្វើការ​ប្រគល់ជូន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនរងគ្រោះ យកទៅ​គ្រប់គ្រង​ថែរក្សា និង​ជួសជុល ដើម្បី​ប្រើប្រាស់​វិញ​ហើយ​។​

​ចំណែក​ជន​សរសៃប្រសាទ​ខាងលើ​នោះ បាន​ចុះ​រត់​គេចខ្លួនបាត់ ហើយ​កម្លាំង​នគរបាល​យើង កំពុងធ្វើការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​តែ​មិនទាន់​ចាប់បាន​នៅឡើយ​ទេ​។ ភិនភាគ​ជន​សរសៃប្រសាទ មាន​កម្ពស់​1,65​ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម មាន​ធំ​ទម្ងន់​80 គីឡូក្រាម ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ អាវ​យឺ​ដៃខ្លី​ក​មូល​ពណ៌​ខៀវ តាម​តម្រុយ​ជន​នោះ កំពុងស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី​។​ សូម​បងប្អូន​ជួយ​សហការ​ឃាត់​ជននេះ ទុក​និង​រាយការណ៍​មក​សមត្ថកិច្ច​ផង​។​

​ជន​វិកល​ច​រិ​ក​ម្នាក់​ប្រដាប់​ដោយ​កាំបិតផ្គាក់​នៅ​នឹង​ដៃ បាន​ចាប់​ស្ត្រី​ម្នាក់​ដែល​គេ​ឮ​ដូចជា​ម្តាយមីង​ធ្វើជា​ចំណាប់ខ្មាំង ដោយ​បណ្តើរ​បង្គាប់​ឲ្យ​ធ្វើតាម​បញ្ជា​ខ្លួន ដោយ​វារ​ផង សំពះ​ផង ព្រោះតែ​ខ្លាច​ដាច់​ក្បាល ដែល​ឃើញ​ហើយ​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់​។​

​តែ​សំណាង​ណាស់ ក្រោយមក ជន​រូបនេះ​ត្រូវ​បានដឹងថា បាន​ដោះលែង​ស្រី្ត​រងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ ។ តែ​យ៉ាងណា ជននេះ​នៅបាន​វាយ​បំបែក​កញ្ចក់​ឡាន​គេ​ជិះ​កាត់​តាមផ្លូវ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ឡាន​ភ័យ​ខ្លាំងពេក ចុះ​រត់​ទាំង​ព្រលឹងចុងសក់ តែ​ភ្លេច​យក​សោ​ទៅតាម ហើយ​ជន​រូបនេះ​ក៏បាន​ឡើង​ជិះ​បើកចាក​ចេញទៅ​បាត់ ហើយក៏​ត្រូវបាន​ដឹងថា​បាន​បើក​បុក​គេឯង​នៅលើ​ដងផ្លូវ​ទៀតផង ។

​ហេតុការណ៍​ដ៏​ញាក់សាច់​បំផុត​នេះ បាន​កើតឡើង​ម្តុំ​ហាង​មួយកន្លែង នៅ​ជិត​សាលា​បៀ​ល​ប្រាយ ស្ថិតក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើតាម​ការ​បង្ហោះ​ឲ្យ​ដឹង​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lyhuong Mombunhak​។​

​ទាក់ទង​នឹង​ហេតុការណ៍​ខាងលើនេះ​ផងដែរ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bor Reaksa ចូល​ខ​មិន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា «​សូម​បងប្អូន​ជ្រាប ជនសង្ស័យ​ខាងលើ គាត់​ជា​មនុស្ស​មាន​បញ្ហា​ខួរក្បាល ពេលនេះ​នគរបាល​កំពុង​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​បុគ្គល​ជា​ជនសង្ស័យ​ខាងលើ​»៕ ដោយ​៖ កូ​ឡាប​


spot_img
×