Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ធុង​ហ្គាស​ឆាបឆេះ​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៤ នាក់ និង​របួស ៥​នាក់ នៅ​សង្កាត់​ផ្សារ​ថ្មី​៣

spot_img

​ភ្នំពេញ ៖ មនុស្ស ចំនួន ៤​នាក់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង ផ្តើមចេញពី​ផ្ទុះ​ធុង​ហ្គាស លក់​ខ្យល់​អី​ដ្រូ​សែន​និង​ថ្ម​ស្អុយ សម្រាប់​កែច្នៃ​ផ្សេងៗ ស្ថិតនៅ​ផ្ទះ​លេខ​៣៦​ផ្លូវ​លេខ​៦៣​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រា​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​។

​ក្នុង​ប្រតិបត្តិការ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង រថយន្ត​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ រថយន្ត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ និង​អង្គភាព​ផ្សេងៗ​ទៀត ចូលរួម​សហការ​បាញ់​ទឹក​ពន្លត់ភ្លើង ។

​ឈ្មោះ​ម្ចាស់​ទីតាំង ឈ្មោះ​ប្រាក់ ឡាំ​ហុង ភេទ​ប្រុស អាយុ​74​ឆ្នាំ មានមុខ​របរ បញ្ចូល​ហ្គាស មូលហេតុ ផ្សារ​អេ​ឡិច​ត្រិ​ច​ធុង​ហ្គាស​ធ្វើ​ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ ។ បើ​គិត​ត្រឹម​ម៉ោង​១៨​និង​៣០​នាទី ក្រុមការងារ​បាន​រក​ឃើញ​សាកសព​ចំនួន​៤​នាក់ ក្នុងនោះ​ប្រុស​ចំនួន​៣​នាក់ ស្រី​០១​នាក់ និង​រងរបួស​ស្រាល​ធ្ងន់​ចំនួន​៥​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ស្លាប់ ៤​នាក់​: 1-​ឈ្មោះ ឡាំ សេង​ហាវ ភេទ​ប្រុស អាយុ​26​ឆ្នាំ មុខរបរ​និស្សិត ។​
2-​ឈ្មោះ ឡាំ គីម​ឡាង ភេទ​ស្រី អាយុ​8​ឆ្នាំ មុខរបរ​សិស្ស​។ 3-​ឈ្មោះ ម៉ៅ ស៊ី​ណាត ភេទ​ប្រុស អាយុ​21​ឆ្នាំ មុខរបរ​កម្ម​ករប​ញ្ចូ​ល​ហ្គាស ។ 4-​ឈ្មោះ មុន មករា ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​កម្ម​ករប​ញ្ចូ​ល​ហ្គាស ។ ចំណែក​របួស​មនុស្ស​ចំនួន 5​នាក់ មាន​រាយ​ឈ្មោះ​ដូចខាងក្រោម​: 1-​ឈ្មោះ លី សឿង ភេទ​ស្រី អាយុ​49 មុខរបរ​ប​ញ្ចូ​ហ្គាស (​របួសធ្ងន់​) ។ 2-​ឈ្មោះ ឡាំង សេង​តា​យ ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​សិស្ស (​របួសធ្ងន់​)​។ 3-​ឈ្មោះ ប្រាក់ ឡាំង​ហុង ភេទ​ប្រុស អាយុ​74 មុខរបរ បញ្ចូល​ហ្គាស (​របួសស្រាល​) ។ 4-​ឈ្មោះ ឡាំ គីម​ជូ ភេទ​ស្រី អាយុ​13​ឆ្នាំ មុខរបរ​សិស្ស (​របួសស្រាល​)​។ 5-​ឈ្មោះ ប្រាក់ សេង​គា ភេទ​ប្រុស អាយុ​32​ឆ្នាំ មុខរបរ​បញ្ចូល​ហ្គាស (​របួសស្រាល​) ។

ប្រតិបត្តិការ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​20 គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 60​ឡាន ស្មើនឹង​120​ម៉ែត្រគូប ។
រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​ពី​អង្គភាព​ផ្សេង​មានដូចជា រថយន្ត​ក្រសួង​មហា​ផៃ្ទ​ចំនួន​04 គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​10​ឡាន ស្មើនឹង 60​ម៉ែត្រគូប ។ រថយន្ត​កងរាជអាវុធហត្ថ ចំនួន​03 គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 05​ឡាន សើ្ម​នឹង 30 ម៉ែត្រគូប ។ រថយន្ត​កងពលតូច​លេខ​70 ចំនួន​03 គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 03​ឡាន សើ្ម​នឹង​10 ម៉ែត្រគូប ។ រថយន្ត​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វា​ចំនួន 06​គ្រឿង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន 15​ឡាន សើ្ម​នឹង 150​ម៉ែត្រគូប ។​
រថយន្ត​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន 03​គ្រឿង បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន 08​ឡាន​សើ្ម​នឹង 80​ម៉ែត្រគូប ។​
រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន 01​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 05​ឡាន ស្មើនឹង​35 ម៉ែត្រគូប ។​រថយន្ត​ផ្សារ​ទំនើប​អូរ​ឡាំ​ព្យា​ចំនួន 02​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 06​ឡាន សើ្ម​នឹង​64 ម៉ែត្រគូប ៕​ដោយ​៖​កូ​ឡាប​



spot_img
×