Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺមហារីក​សុដន់ ៖ ការពិត​គឺ​ពុំ​ដូចនឹង​ពាក្យ​បន្លាច តំណាល​តៗ​គ្នា​ទេ

spot_img

មាន​រឿង​មួយ​ចំនួន ដែល​អ្នក​ជារឿយៗ ឮ​អំពី​ជំងឺមហារីក​សុដន់​ហើយ មិនមែន​ជា​ការពិត​។​

​ខាងក្រោម​ជា​ឱវាទ​របស់​អ្នកឯកទេស​ខាង​មហារីក ៖

១.​ប្រវត្តិ​គ្រួសារ​

​ការយល់ច្រឡំ​ច្រើន​បំផុត​មួយ គឺថា អ្នក​អាច​មាន​ជំងឺមហារីក​សុដន់ ប្រសិនបើ អ្នកណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​ធ្លាប់​មាន​ជំងឺ​នេះ​។ យោង​តាម​លោក​ស្រី Julie R. Gralow អ្នកឯកទេស​ជំងឺមហារីក​នៅ​សមាគមន៍​ថែទាំ​ជំងឺមហារីក​សេ​អ៊ូ​ល​បាន​និយាយថា “70% នៃ​ជំងឺមហារីក​សុដន់​មិន​មាន​មកពី​ការប្រែប្រួល​ហ្សែ​ន​ទេ​” ។​

​ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ គប្បី​ទៅ​ពិនិត្យមើល​ពេល​វ័យក្មេង រហូត 25 ឆ្នាំ​ឡើង​។ “​ចំពោះ​អ្នក​ផ្សេង​ទៀត​ធ្វើការ​ពិនិត្យ​មើល​នៅ​អាយុ 40 ឆ្នាំ​និង​ពិនិត្យ​ជា​ប្រចាំ​រាល់​ឆ្នាំ​”​។​

២.​ឃើញ​ដុំ​មហារីក គឺជា​ជំងឺមហារីក​?

​យើង​អាច​ពិនិត្យ​ខ្លួនឯង​និង​រក​ឃើញ​ដុំ​សាច់​នៅក្នុង​ដំណើរការ​នេះ​។ វេជ្ជបណ្ឌិត​អូត​ស្តា​ប៊ីល​លី នៃ​សមាគមន៍​ជំងឺមហារីក​អាមេរិក​បាន​និយាយថា ភាគច្រើន​នៃ​ស្ត្រី​ដែល​ធ្លាប់​មាន​ដុំ​សាច់​មិន​មានន័យថា ពួកគេ​មាន​ជំងឺមហារីក​នោះទេ​។​

​គាត់​បាន​សង្កត់ធ្ងន់ថា ដុំ​សាច់​ភាគច្រើន​មិន​ធ្ងន់ធ្ងរ​ដូចជា​ដុំ​សាច់ “​ឫស​” ឬ​ដុំ​សាច់ “​ស្លូត​” ដែល​អាច​ទាក់ទង​នឹង​ខួប​មាន​រដូវ​។​

​ចូរ​ចងចាំ​ថា ៖ ប្រសិនបើ​អ្នក​រក​ឃើញ​ដុំ​សាច់​កុំ​ភ័យ​ស្លន់ស្លោ​។ អ្វីៗ​អាច​នឹង​មិន​ដូច​អ្នក​គិត​ទេ​ដូច្នេះ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ឱ្យបាន​ឆាប់ តាម​ដែល​អាច​ធ្វើទៅបាន​។​

៣.​មានតែ​ស្ត្រី​វ័យ​ចំណាស់​ប៉ុណ្ណោះ ដែល​មាន​ជំងឺ​មហារីក​សុដន់​

​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជម្ងឺមហារីក​បានឱ្យដឹង​ថា ពាក់កណ្តាល​នៃ​ស្ត្រី ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​មហារីក​សុដន់ មាន​អាយុ​ច្រើនជាង 65 ឆ្នាំ​។ ហើយ​ទោះបីជា​ចំនួន​នោះ​មាន​ចំនួន​ច្រើន​ក៏​ដោយ ក៏​នៅតែ​មាន 50% ទៀត ដុំ​សាច់​នោះ​ពុំ​មែន​ជា​មហារីក​ទេ​។​

​យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​ជំងឺមហារីក​ស្ត្រី​អាមេរិក គឺ​តែ 7% ប៉ុណ្ណោះ ដែល​មាន​ជំងឺ​មហារីក​សុដន់ អាយុ​ក្រោម 40 ឆ្នាំ​។​

​នោះ​ហើយ​ជា​មូលហេតុ ដែល​ប្រសិនបើ​អ្នកមាន​អាយុ​លើសពី 20 ឆ្នាំ ហើយ​គប្បី​សម្គាល់​ការផ្លាស់​ប្តូរ​នៅក្នុង​ទ្រូង​ចាំបាច់​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

៤.​មានតែ​ស្ត្រី​ប៉ុណ្ណោះ ដែល​មាន​ជំងឺ​មហារីក​សុដន់​

​ទោះបីជា​អត្រា នៃ​ជំងឺ​នេះ​ចំពោះ​បុរស​មាន​ចំនួន​ទាប​ជាង 100 ដង​ក៏ដោយ ក៏​នៅតែ​មាន​អ្នក​កើត​ជំងឺ​នេះដែរ​។​

​ជំងឺមហារីក​សុដន់ ចំពោះ​បុរស​ជារឿយៗ​ត្រូវបាន​រកឃើញ​យឺត​ពេល​គ្រា​ជំងឺ​នេះ​ធ្ងន់ធ្ងរ​។ នោះ​ហើយ​ជា​មូលហេតុ ដែល​ជម្ងឺ​នេះ​ត្រូវបាន​គេ​ជឿ​ថា មាន​គ្រោះថ្នាក់​ជាង​សម្រាប់​បុរសៗ​។​

៥.​គ្រាន់តែ​សម្លឹងមើល​ប្រវត្តិ​គ្រួសារ​របស់​ម្ដាយ​អ្នក​

​នេះ​គឺជា​ការយល់ច្រឡំ​មួយ ប៉ុន្តែ​វា​មាន​ជា​ទូទៅ​។ ហ្សែ​ន​របស់​អ្នក​ត្រូវបាន​បំបែក​រវាង​ឪពុក​-​ម្តាយ ដូច្នេះ​វា​ជា​រឿង​សំខាន់​ក្នុង​ការមើល​ប្រវត្តិ​គ្រួសារ នៅ​ពេល​អ្នក​វាយតម្លៃ​ពី​ហានិភ័យ​របស់​អ្នក​។​

៦.​គ្រាន់តែ​ចាប់អារម្មណ៍​ឃើញ​មាន​ដុំ​ពក​

​យល់ដឹង​ទូលំទូលាយ​មិន​គ្រាន់តែ​ដើម្បី​រក​ដុំ​សាច់​នោះទេ​។ យកចិត្តទុកដាក់​ចំពោះ​ការផ្លាស់ប្តូរ​ពី​រូបសណ្ឋាន​ទំហំ​នៃ​សុដន់​ផងដែរ​។​

​ពិចារណា​មើល​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត​របស់​អ្នក​នៅ​ពេល ៖ មាន​អារម្មណ៍​ថា ទ្រូង​កាន់តែ​រឹងមាំ​, ធ្ងន់​។ ការផ្លាស់ប្តូរ​ពណ៌​ចុង​សុដន់ ការហូរ​ទឹករងៃ …​។​

៧.​ថ្នាំ​ពន្យារកំណើត បង្កើន​ហានិភ័យ នៃ​ជំងឺមហារីក​សុដន់​

​គំនិត​នេះ​កើតចេញ​ពី​ការសិក្សា​ដែល​បាន​ធ្វើឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ 1990 ដែល​បង្ហាញ​ថា​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ហាក់ដូចជា​កើន​ឡើង​ចំពោះ​ស្ត្រី​ដែល​លេបថ្នាំ​ពន្យា​កំណើត​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ការស្រាវជ្រាវ​ថ្មីៗ​បានបង្ហាញ​ថា​មិន​មាន​ហានិភ័យ​ទេ​ហើយ​គ្មាន​ហេតុផល​ណា​ដែល​ណែនាំ​ឱ្យ​បញ្ឈប់​ការស្រាវជ្រាវ​នោះទេ​៕ អាគ្នេយ៍​

spot_img
×