Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអាទិត្យ ទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។

ការងារ ៖​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​។​ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​ស្នេហា ៖ ទាំងកំលោះទាំង​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោក​អ្នកឃើញ​ស្ថានការណ៍​ណាមួយ​អាក្រក់​ឬ​មិនសូវ​ល្អ​ចំពោះមុខ​ត្រូវ​ចៀសវាង​នោះ​ទើប​បញ្ហា​ពុំ​ល្អ​មិនអាច​ឈានចូល​កើត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​ព្រោះ​ងាយ​កើតរឿង​ក្តៅក្រហាយ​នាំឱ្យ​ជួប​ភាព​សៅហ្មង​។

​ជំនួញ ៖ ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​

​ស្នេហា ៖ ​មនុស្ស​ប្រុស​ស្រី​កុំ​ចង់យក​ក្តី​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ខ្លួន​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើត​បញ្ហា​ឡើង​៕

​ឆ្នាំខាល​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ជា​ឱកាសល្អ​សម្រាប់​ប្រកប​ពិធី​អ្វីមួយ​ផង​។

ជំនួញ ៖ ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ ព្រោះ​មាន​តិចតួច ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវមាន​អារម្មណ៍ល្អ ហើយ​ចេះ​គ្រប់គ្រង​ស្ថានការណ៍​ទើប​ប្រសើរ​។

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​អា​ចរក​ភាពជោគជ័យ​បាន​ច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។

​ជំនួញ ៖ ​​​បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេលនេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។

​ស្នេហា ៖ ​​ទាំងកំលោះ​ក្រមុំ​ ទាំងពោះម៉ាយ​មេម៉ាយ​ក្តី​កើតមានភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ពេលវេលា​បន្តិចបន្តួច​ក៏​លោកអ្នក​អាច​ច្នៃ​បានទទួល​ផលប្រយោជន៍​ច្រើន​ដែរ​។

ជំនួញ ៖ ​​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

ឆ្នាំមមី​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក​មាន​ភា​ព​ប្រសើរ​ណាស់​ហើយ​បើ​លោកអ្នក​ស្រ​វ៉ា​ស្រ​ទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ពុំខាន​។​

ជំនួញ ៖ អ្នកធ្វើ​ជំនួញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។

ស្នេហា ៖ មនុស្ស​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​បើទោះបី​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការបំពេញ​ការងារ​មាន​លក្ខ​ណៈពេញដៃពេញជើង​និង​ជោគជ័យ​ជានិច្ច​។​

ជំនួញ ៖​ ​​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំវក​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​ដែល​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​

ជំនួញ ៖ ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​យាយី​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​ផង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។​ការរស់នៅ​មិនមាន​បញ្ហា​អ្វី​ចូល​យាយី​នាំ​ជួប​ការលំបាក​នោះដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់​អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញដៃ​ជើង​ថែមទៀត​។

ជំនួញ ៖ ថ្ងៃនេះដោយសារដួងជតារាសីឡើងខ្ពស់ ​រាល់មុខរបរជួញដូរផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំកុរ​

​​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅ​មុខតែ​យ៉ាងណា​បើ​លោកអ្នក​ទើប​ចូល​បំពេញការងារ​ថ្មីថ្មោង​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​បញ្ហា​ត្រូវ​ប៉ះទង្គិច​ណាស់​ផង​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​នាំ​ត្រូវ​ឈឺក្បាល​ច្រើន​។

ជំនួញ ៖ ​​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​

ស្នេហា ៖ ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

spot_img
×