Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ជំរុញ​ឱ្យ​មន្ទីរ​អប់រំ ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​

spot_img

​ភ្នំពេញ​៖​ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ស្នើ​ឱ្យ​មន្ទី​អប់រំ​រាជធានី យកចិត្តទុកដាក់​បន្ត​អុ​វត្ត​សេចក្ទីណែនាំ​របស់​ក្រសួង ក្នុង​ស្មារតី​ធានា​ឱ្យ​វិស័យ​អប់រំ មាន​ការអភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ឆ្លើយតប​នឹង​កំណើនសេដ្ឋកិច្ច និង​បរិយាកាស​សង្គម ។​

​ការជំរុញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨​។​
​លោក​អភិបាល​បាន​បន្ថែមថា រាល់​សមិទ្ធផល ដែល​កើតឡើង មិនមែន​ជា​ភាព ចៃដន​នោះទេ គឺ​កើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​គ្រប់គ្នា ពិសេស ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ក្រៅពីនោះ ក៏​ត្រូវតែ​មាន​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ឱ្យបាន​ល្អ ដើម្បី​ធានាបាន​នូវ​សមធម៌ ឈាន​ទៅរ​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​និរន្តរភាព​។​

​ក្នុងនោះ​លោក​អភិបាល បាន​រំលឹក​អំពី អតីតកាល​ជាង​៤០​មុន ដែល​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​អន្លុង​ភ្លើង​សង្គ្រាមរ៉ាំរ៉ៃ ធ្វើ​ខូចខាត​ទាំងស្រុង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ប្រទេស ហើយ​ធនធាន​មនុស្ស​ភាគច្រើន​ត្រូវបាន​គេ​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាល ស្នើ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រី​អប់រំ គ្រប់​ជាន់ថ្នាក់​បន្ត ក្មួយៗ​សិក្សានុសិស្ស រួមគ្នា​ថែរក្សា សន្តិភាព​ដែល​កំពុង​មាន​ឱ្យ​គង់វង្ស​យូរអង្វែង ។ មាន​សន្តិភាព ទើប​ប្រទេស​មាន​ការអភិវឌ្ឍន៍​រីកចំរើន​ដូច​សព្វថ្ងៃ​។ កុំ​ជឿ​ការ​ញុះ​ញ៉ុង​ពីក្រុម​ជ្រុល​និយ​មមួយ​ក្តាប់​តូច ដែល​បង្កើត​តែ​បញ្ហា​ហើយ​មិន​ទទួលខុសត្រូវ​ម្តង​ណា​នោះ​។​

​ក្នុងឱកាស​នោះ លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទី​អប់រំ​រាជធានី​ភ្នំពេញ​ថ្លែងថា ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ តាម​ការណែនាំ​របស់​ក្រួង​អប់រំ​យុវជន​និង​កីឡា មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ពង្រឹង​ការអនុវត្តន៍ ម៉ោង​បង្រៀន​របស់​គ្រូ ឱ្យ​អនុវត្ត​តាម​ម៉ោង​កំណត់ និង​បង្រៀន​ឱ្យបាន​ចប់​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​។ ជម្រុញ​ការបង្រៀន​និង​រៀន​របស់​គ្រូ​តាម​មុខវិជ្ជា​ឯកទេស ត្រូវ​មាន​ប្រើប្រាស់​សម្ភារៈ​ឧបទ្ទេស ឬ ធ្វើ​ពិសោធន៍​បង្ហា​ដល់​សិស្ស ជម្រុញ​ការរៀបចំ​ឱ្យមាន​បណ្ណាល័យ នៅ​គ្រប់​សាលារៀន តាម​គ្រប់​រូបភាព ។​

​ទាក់ទង​ទៅ​និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ លោក​ប្រធាន​មន្ទីរអប់រំ​បញ្ជាក់ ក្រសួង​មាន​ផែនការ​បង្កើន​ប្រសិទ្ធ​នៃ​ការគ្រប់គ្រង​កម្មវិធី​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដោយ​ជម្រុញ គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ បង្កើត​គណៈ​គ្រប់គ្រង​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ថ្នាក់​រាជធានី ខណ្ឌ សង្កាត់ និង​ដៃគូរ​អភិវឌ្ឍន៍ ជាពិសេស ស្រង់​ស្ថិតិ​កុមារ យុវជន ក្រៅ​សាលា ចា​អក្ខរជន កុមារ​បោះបង់​ការសិក្សា ឱ្យបាន​ច្បាស់លាស់ កំណត់​ទីតាំង និង​កាលបរិច្ឆេទ ការ​ចូល​រៀន​ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​ច្បាស់លាស់ ជ្រើសរើស​គ្រូ​បង្រៀន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ នៅក្នុង​មូលដ្ឋាន ធ្វើការ​បណ្តុះ​បណ្តា​ផ្នែក​គរុកោសល្យ និង​វិធីសាស្ត្រ​បង្រៀន ដល់​គ្រូ បង្រៀន ថ្នាក់​ក្រៅ​ប្រព័ន្ធ​៕​ ដោយ​៖​កូឡាប​

spot_img
×