Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង​រួច​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ម្ខាង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​បាន​បួង​ចង្កូត​ជ្រុល​ទៅបុក​ទ្រូងផ្លូវ​រួច​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​តាមផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ១៥ នាទី​យប់ ថ្ងៃ​សៅរ៍​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស់​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌ ស ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AG4631​ធ្វើដំណើ​ក្នុងទិសដៅ​ពី លិច​មក​កើត​ក្នុង​ល្បឿន​លឿន​​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​គេច​ពី​រថយន្ត​មួយគ្រឿង​រួច​បួង​ចង្កូត​ជ្រុល​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹងបណ្តាល​​​ឲ្យ​បាក់ ២ កង់ រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហើយ​ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ក៏​គេចខ្លួន បាត់​​ហើយ​មិន​បង្ក​របួសស្នាម​ទៅ​បងប្អូន​ដែល​រួម​ដំណើរ​តាមផ្លូវ​នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖​សា មេ​ត​

spot_img
×