Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​fortune មួយគ្រឿង​បាន ពន្លះ​បង្គោល​ភ្លើង ថ្ម បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​មួយ​ដើម​និង​ធ្លាក់​ប្រអប់​កុង​ទ័​រម​កដី​ (វីដេអូ)

spot_img

​ភ្នំពេញ ÷ ស្ត្រី​ស្រស់ស្អាត​ម្នាក់​បាន​បើករថយន្ត​ម៉ាក​fortune ស៊េរី​ទំនើប​យ៉ាង​លឿន​ដូច​ហោះ តាម​បណ្ដោយ​ផ្លូវ ២១៧ ដល់​ផ្លូវ​កោង​លឿន​ពេក​បួង​ចង្កូត​មិនទាន់​បណ្ដាលឱ្យ​ហោះ​ឡើងលើ​ចិញ្ចើមផ្លូវ​ទៅបុក​បង្គោល​ភ្លើង​ថ្ម​បាក់​អស់ ១ ដើម កាលពី​វេលា​ម៉ោង ២​និង ៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុច​ដេប៉ូ​លក់​គ្រឿងសំណង់ ឡុង សិទ្ធា​រី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដែល​បើករថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​បើករថយន្ត​ម៉ាក​FORTUNER​ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BA.0029​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​មក​ត្បូង​យ៉ាង​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារតែ​ផ្លូវ​កោង​ផង​បើក​លឿន​មិន​ប្រយ័ត្ន​បាន​ហោះ​ឡើងលើ​ចិញ្ចើមផ្លូវ​ទៅបុក​បង្គោល​ភ្លើង​ថ្ម​បាក់​ជា​ពីរ​ជា​បី​កំណាត់​និង​ជ្រុះ​ប្រអប់​កុង​ទ័​រ​រាយប៉ាយ​លើដី​។​តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​សូម្បីតែ​អ្នកបើកបរ​ជា​ស្ត្រី​មិនមាន​រងរបួស​នោះដែរ បាន​បើកទ្វារ​រថយន្ត​រត់ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​ចាក​ចេញពី​កន្លែងកើតហេតុ​នេះ​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោរ​ង់​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖​សា មេ​ត​

spot_img
×