Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សែន សុទ្ធា ជា​សកម្មជន​ព្រៃ​ឡង់ បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ខ្លួនឯង បន្ទាប់ពី​ផឹកស្រា​ស្រវឹង​

spot_img

​ក្រចេះ​៖ សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន​និង​សង្គម​បាន​លើកឡើងថា​ការបាត់​បង់ជីវិត​រប​ស់លោក​សែន សុទ្ធា ជា​សកម្មជន​ព្រៃ​ឡង់​ដ៏​ឆ្នើម​មួយរូប​រស់នៅ​ភូមិ​អូរ​ឡង់​ឃុំ​សៀម​បូក​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​ដែលជា​អ្នក​សកម្ម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ព្រៃ​ឡង់​បាន​បាត់បង់​ជីវិត​នៅវេលា​ម៉ោង​ប្រហែល 12 យប់​អធ្រាត្រ​ថ្ងៃទី 16 ខែកក្កដា​ឆ្នាំ 2020 ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​បន្ទាប់ពី​បាន​ចុះ​ស៊ើបអង្កេត ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​

​សមាគម​ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​លើ​ករណី​នៃ​ការបាត់​បង់ជីវិត​រប​ស់​សកម្មជន​ព្រៃឈើ​រូបនេះ​ព្រោះ​យល់ឃើញថា​មាន​ចំណុច​សង្ស័យ​និង​មាន​ភាពមិនប្រក្រតី​ជាច្រើន​។

​សកម្មជន​ព្រៃឈើ​រូបនេះ​ត្រូវបាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងអំឡុងពេល​ចុះ​ល្បាត ខណៈពេល​លោក​កំពុង​ចុះ​ស៊ើបអង្កេត​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ កាលពី​ថ្ងៃទី ១៨​ខែកក្កដា​ឆ្នាំ ២០២០​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ពិនិត្យឃើញថា ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ ដែល​គ្មាន​មូលដ្ឋាន និង​ការស្រាវជ្រាវ ស៊ើប​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ឈ្មោះ សែន សុទ្ធា​។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ សេចក្តីថ្លែងការណ៍​លេខ​:០០៣​អបស របស់ សមាគម​អ្នក​ស្រលាញ់​បរិស្ថាន និង​សង្គម បានធ្វើការ​វាយតម្លៃ និង​ស​ន្និ​ដ្នា​ន​លើ​ការស្លាប់​របស់​ឈ្មោះ សែន សុទ្ធា នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​ស្ថានភាព​ពិតប្រាកដ នៃ​ការស្លាប់​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​នៅ​ចំណុច​ការ​ភ្លុក ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បណ្តាល​ឲ្យ​ឈ្មោះ សែន សុទ្ធា បាន​ស្លាប់​មុនពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​។​

​ដោយសារ​ទីតាំង​កន្លែងកើតហេតុ​ស្ថិតក្នុង​ព្រៃ​ជ្រៅ ដាច់ស្រយាល និង​ដោយ​ពុំ​ទទួលបាន​ព័ត៌មាន​ពី​កន្លែងកើតហេតុ ពិសេស​អ្នករួមដំណើរ​ជាមួយ​ជនរងគ្រោះ ទើប​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ទទួលបាន​ដំណឹង និង​ចុះ​អនុវត្ត​ជំនាញ​ដោយបាន​ពិនិត្យ​កន្លែងកើតហេតុ និង​ប្រមូល​ព័ត៌មាន​។​

​តាម​ការបំភ្លឺ​របស់​សាក្សី​÷ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ាណ ថុល បញ្ជាក់ថា ឈ្មោះ សែន សុទ្ធា និង​មិត្ត​ភ័ក្តិ​គាត់​ម្នាក់​ឈ្មោះ ហេង ស្រស់ រួមជាមួយ​អ្នកភូមិ​០២​នាក់​ទៀត បាន​ទិញ​ស្រា​បៀ​មក​ហូប​ពី​ម៉ោង​ប្រមាណ​ជា ៩:៣០​នាទី​យប់ រហូតដល់​ជាង​១០​ទើប​បែក​គ្នា​រៀងខ្លួន ដោយ​ឈ្មោះ សែន សុទ្ធា ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ ហេង ស្រស់ ជិះ​ពីក្រោយ ។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ណាំ ណាក់ (​អ្នកភូមិ​អា​ជេន​) ដែល​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល​២២:៣០​នាទី​យប់ មាន​បុរស​០៣​នាក់ ក្នុងនោះ​មាន​អ្នករបួសធ្ងន់​ម្នាក់​បាន​សុំ​ឲ្យ​គាត់​ជួយ​ដឹក​អ្នករបួស​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ គាត់​ក៏បាន​យល់ព្រម ។​

​គ្រូពេទ្យ​ឈ្មោះ ផាត់ តុលា ប្រធាន​មណ្ឌល​សុខភាព​សំបូរ និង​ជា​អ្នកពិនិត្យ​សាកសព បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់​មុន​មកដល់​មណ្ឌល​សុខភាព ដោយមាន​របួស​ត្រង់ចំណុច​ចង្កា មាន​ឈាម​ហូរ​តាម​មាត់ និង​ហើមពោះ ក្រៅពីនោះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេងទៀត​នោះទេ​។ បន្ទាប់ពី​ពិនិត្យ​រួច សាកសព​ត្រូវបាន​មិត្តភក្តិ​ជួល​ឡានពេទ្យ​ដឹក​ទៅ​លំនៅដ្ឋាន​ជនរងគ្រោះ​នៅ​ចំណុច​អូ​ឡង់ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​តាម​ការបំភ្លឺ​តាម​ទូ​ស័ព្ទ​របស់​ឈ្មោះ ហេង ស្រស់ អ្នករួមដំណើរ​ជាមួយ​ជនរងគ្រោះ​បញ្ជាក់ថា ឈ្មោះ សែន សុទ្ធា បាន​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​មកដល់​ចំណុចកើតហេតុ​បាន​ធ្លាក់​ជង្ហុក​ដួល​បណ្តាល​ឲ្យ​ឈ្មោះ សែន សុទ្ធា រងរបួស​ធ្ងន់ធ្ងរ​។ ស្របពេលនោះ ខ្ញុំ (​ហេង ស្រស់​) បានឃើញ​អ្នកភូមិ​ដើរ​ឆ្លុះ​កង្កែប ក៏បាន​ស្រែកហៅ​ឲ្យ​ជួយ​នាំយក​ជនរងគ្រោះ​ទៅដល់​ផ្ទះ​ឈ្មោះ ណាំ ណាក់ ដើម្បី​ឲ្យ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​។​

​នគរបាល​បាន​សន្និដ្ឋានថា ក្រោយពី​បាន​ពិនិត្យ​កន្លែងកើតហេតុ ប្រមូល​ព័ត៌មាន​ពី​សាក្សី​ពាក់ព័ន្ធ កម្លាំង​ជំនាញ​សន្និដ្ឋានបានថា​ឈ្មោះ សែន សុទ្ធា បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ស្នងការ​ខេត្តក្រចេះ សូម​ចាត់ទុកថា ការសន្និដ្ឋាន និង​វាយតម្លៃ​នៃ​សេចក្តីថ្លែងការណ៍​ទាំងនោះ គឺ​ពុំមាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​ដែល​អាចធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពី​សាធារណជន​មកលើ​កងកម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដែល​តែងតែ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ពិ​សេ​បាន​សហការ​យ៉ាង​យកចិត្ត​ទុក​ខ្ពស់​ចំពោះ​សំណូមពរ​នានា​របស់​ស​កម្ម​ជន​បរិស្ថាន និង​សង្គម​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

៥.​ទន្ទឹមនេះ សូម​ធ្វើការ​បដិសេធ​លើ​ខ្លឹមសារ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឈឿន ដា​រ៉ាវី ដែលថា : យោងតាម​សម្ដី​សកម្មជន​ព្រៃឈើ​ដែល​ដើរ​ជាមួយ​គាត់ មិនមែន​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​ទេ គឺ​ដោយសារ​គាត់​ជិះ​រត់គេច​ពី​ការដេញ​បាញ់​មិន​ឲ្យ​គាត់​ចូល​ការពារ​ព្រៃ​ឡង់​បន្តទៀត​…​។ នេះ​គឺជា​ការសន្និដ្ឋាន​វាយតម្លៃ​ទម្លាក់កំហុស​មកលើ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ចេតនា​ទុច្ចរិត​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សូម​អំពាវនាវ​ដល់​ស​មា​គម​អ្នក​ស្រ​លា​​ញ់​បរិស្ថាន និង​សង្គម សារ​ធា​រណ​ជន ពិសេស​បណ្តាញ​សង្គម សូម​ធ្វើការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​សភាពការណ៍ ឬ​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតឡើង ពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​សមត្ថកិច្ច ដើម្បី​ចៀសវាង​ការសន្និដ្ឋាន និង​វាយតម្លៃ​នោះ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី និង​ស្ថាប័ន​អនុវត្ត​ច្បាប់​។ ទន្ទឹមនេះ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះ​ជន​ដែល​ផ្សព្វ​ផ្យា​យ​ព័ត៌មាន​មិន​ពិត​មាន​ចរិត​ញុះញង់ វិ​ទ្ធ័​ង្ស​នា បង្ក​ឲ្យ​មាន​ចលាចល​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម​៕ ដោយ​៖​កូ​ឡាប​

spot_img
×