Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជូន​បុរស​២​នាក់​ស្ត្រី​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់​ម៉ូតូ​មួយគ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​តុលាការ​

spot_img

​បាត់ដំបងៈ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចា​ប់ប​ញ្ជួ​ន​បុរស​២​នាក់​ស្ត្រី​ម្នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់​ម៉ូតូ​មួយគ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ជា​បន្តបន្ទាប់ កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៧​និង​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០៦​ភូមិ​កំពង់​ឆ្លង​ឃុំ​វត្ត​តា​មឹ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​និង​បន្តទៅ​ភូមិ​ឈើទាល​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​យ៉ា​យ មករា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ភូមិ​កំពង់​ឆ្លង​ឃុំ​វត្ត​តា​មឹ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​និង​ឈ្មោះ​ហួន ហ៊ាន​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​គីឡូ​១១​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លួ​ន​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០២​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០៦​ភូមិ​កំពង់​ឆ្លង​ឃុំ​វត្ត​តា​មឹ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ក្រោយពី​សាកសួរ​ចម្លើយ​ឈ្មោះ​យ៉ា​យ មករា កម្លាំង​បាន​បន្ត​ចុះទៅ​ចាប់​ឈ្មោះ​រ៉ាត់ សា​រួត​ហៅ​ព្រីង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភួ​មិ​ឈើទាល​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​តាម​ការអនុញ្ញាត​ពី​លោក​នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៩​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង​និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​០៦​និង​៣០​នាទី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ឈើទាល​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​ហើយ​៕​ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×