Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវការពារ​សុវត្ថិភាព​សុខភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អោយសោះ ព្រោះ​ជំងឺ​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់​

spot_img

​ភ្នំពេញ​៖​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​នៅ​ថ្ងៃទី 19 ខែកក្កដា​បានចេញ​សេចក្តីអំពាវនាវ​ជាថ្មី​ដល់​ជនរួមជាតិ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​19 ចូលរួម​ថែរក្សា​សុខភាព និងសុវត្ថិ​ភាព​​​ក្នុង​ការ​ធ្វើដំណើរ​នៅ​ទូទាំង​ប្រ​ទេ​ស។

​សម្ដេច​បាន​ថ្លែង​ទៀតថា ទោះបី​បងប្អូន​ធ្វើដំណើរ​ទៅ​ទីណា​ក៏ដោយ ទី​១ ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុងពេល​បើកបរ គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា ព្រោះ​គ្រោះថ្នាក់​អាច​កើតឡើង​តែមួយ​វិនាទី​ប៉ុណ្ណោះ ប្រសិនបើ​យើង​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​។ ទី​២ ត្រូវការពារ​សុវត្ថិភាព​សុខភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អោយសោះ ព្រោះ​ជំងឺ​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់ ដូច​នៅសហរដ្ឋ​អាមេរិក​ដែល​ចំនួន​អ្នក​ឆ្លង​កំពុង​កើនឡើង​យ៉ាងគំហុគ​។ នៅ​កម្ពុជា​យើង មកទល់​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៧១​នាក់ ព្យាបាល​បានជា​សះស្បើយ ១៣៦ នាក់ និង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ព្យាបាល​ពេលនេះ​គឺមាន ៣៥​នាក់ (២​នាក់​ជាម​ន្ត្រី​ស្ថា​ត​ទូត​អាមេរិក​)​។

​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវតែ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅពេលដែល​ពិនិត្យ​សុខភាព​រួចហើយ អនុ​ញ្ញា​ត្តិ​អោយ​រស់នៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ គឺ​ត្រូវ​ទទួលខុសត្រូវ​ធ្វើតាម​បញ្ជា​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ខ្លួនឯង​ផង នឹង​សម្រាប់​អ្នកដទៃ​ផង​។

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល​។ ត្រូវ​ពាក់​ម៉ាស​ការពារ​អោយបាន​ល្អ ហើយ​កុំ​ធ្វេសប្រហែស​ដោយ​គិត​ខ្លី​ថា​មិន​អី​ទេ​។ ទីកន្លែង​ធ្វើ​អាជីវកម្ម​តូចធំ​រួមទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​ឥ​វ៉ាន់​តូចធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​បាន​អនុ​ញ្ញា​ត្តិ ធន​គារ និង​កន្លែង​ប្តូរប្រាក់​តូចធំ ក្លីនិក​តូចធំ ក្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង មន្ទីរពេទ្យ​ឯកជន ត្រូវតែមាន​ចឹ​ល ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​ផ្តល់ជូន​អតិថិជន​ឬ​ក្រុមគ្រួសារ​អ្នកជំងឺ​ដើម្បី​ទប់ស្កាត់​ការ​រិ​ក​រាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ត្រុ​វ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​គ្រប់ពេល​។​

​សូម​ជូនពរ​បងប្អូន​បាន​ចៀស​ផុតពី​ជំងឺឆ្លង​រលាក​ផ្លុ​វ​ដង្ហើម​កូ​វីដ​១៩ ទាំងអស់គ្នា​។​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​០៣​នាក់​។​

អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ​ទាំង​០៣​នាក់​៖

​បុរស​ជនជាតិខ្មែរ អាយុ ២១​ឆ្នាំ អាស័យដ្ឋាន​នៅ​ភូមិ​កំពង់អំពិល ឃុំ​បុរី​ជលសា ស្រុក​បុរី​ជលសា ខេត្តតាកែវ​។​

​បុរស​ជនជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិឃ​ឃុំ​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​កំពង់អំពិល ឃុំ​បុរី​ជលសា ស្រុក​បុរី​ជលសា ខេត្តតាកែវ​។​

​បុរស​ទាំងបី​នាក់​នេះ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ អ្នកមាន​វីរុស​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ទាំងអស់​នៅ​ទូទាំងប្រទេស សរុប​ចំនួន ១៧១​នាក់ (​ស្ត្រី ៤២​នាក់ និង​បុរស ១២៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​១៣៦​នាក់​(​ស្រី ៣៩​នាក់ និង​បុរស​៩៧​នាក់​) ខណៈ​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​៣៣​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​ជនជាតិ​អាមេរិក​០២​នាក់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×