Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម នៅក្នុង​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ​។​

​អនុវត្តតាម​បញ្ជា​ដ៌​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅវេលា​ម៉ោង​១៦: ៣០​នាទី ថ្ងៃទី​១៦ កក្កដា ២០២០ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១១) ដឹកនាំ​ដោយ​លោក ស៊ី ផល្លា នាយករង​មន្ទីរ​. លោក សេង ឃុន​ណា​ង នាយការិយាល័យ ក​១១ និង​មានការ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម នៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ​៥០៥ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

ជា​លទ្ធផល​: ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​: ១-​ឈ្មោះ សំ សម្បត្តិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ ខ្មែរ ។ ២-​ឈ្មោះ ផាន់ សុធា ភេទ​ប្រុស អាយុ​២២ ជនជាតិ ខ្មែរ ។​

​វត្ថ​តាង​ចាប់​យកបាន​: មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម អ៊ិ​ច​ស្តា​ស៊ី (MDMA)​ទ​ម្ទ​ន់ ៤០.២៣ ក្រាម សារធាតុ​ញៀន​សរុប ទម្ងន់ ៨៩៤.០១​ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×