Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម ឆឹ​ម ឫទ្ធី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ស្ត្រី​ដៃ​ឆៅ​ម្នាក់​ដែល​យក​កាំបិត​អារ​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ

spot_img

​ភ្នំពេញ​៖ ចៅក្រម ឆឹ​ម ឫទ្ធី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះ លីវ ប៊ុនធឿន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ក្រោម​បទ​ចោទ ទារុណកម្ម និង អំពើ​ឃោរឃៅ​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​ជា​ក្មេងស្រី​អាយុ​៥​ឆ្នាំ តាម​បញ្ញត្តិ​មាត្រា ២១១ ។

​បើ​តុលា​ការរកឃើញ​បទល្មើស​ដូច​ការចោទប្រកាន់ ស្ត្រី​ឈ្មោះ លីវ ប៊ុនធឿន អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ ។​

​កាលពី​ព្រឹក​ថ្ងៃទី​១៨​កក​ក្កដា លោក សុខ កែវ​បំ​ណ្ឌិ​ត ព្រះរាជអាជ្ញារង​អម​ដា​លា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន​លើ​ស្ត្រី​រូបនេះ ពីបទ «​ប្រព្រឹត្ត​អំពើរ​ឃោ​ឃៅ និង​ទារុណកម្ម តាម​បញ្ញត្តិ​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ​»​។ នេះ​បើតាម​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា ស្ដ្រី​ចិត្ត​ឆៅ ដែល​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ដោយសារតែ​ក្មេងៗ​ឈ្លោះ​គ្នា​នោះ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។ ស្ដ្រី​ដៃដល់​រូបនេះ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំបិត ទៅ​វះ​មុខ​ក្មេងស្រី​រងគ្រោះ​ពិតមែន ដោយសារតែ​ខឹង​ក្មេង​នោះ គប់​ដុំថ្ម​បណ្ដាល​ឲ្យ​បែកក្បាល​កូនប្រុស​ខ្លួន ដែលមាន​អាយុ​ជាង​២​ឆ្នាំ​។​

​ស្ត្រី​ដៃដល់​ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​នាំយកទៅ​សាកសួរ ក្រោយពេល​គាត់​ធ្វើ​សកម្មភាព យក​កាំបិត​ប៉ុនប៉ង​អា​រក សម្លាប់​ក្មេងស្រី​ម្នាក់ ព្រោះតែ​ខឹង ក្មេងស្រី​រូបនោះ​យក​ដុំថ្ម​គប់​កូនប្រុស​គាត់ បែកក្បាល​កាលពី​២​ថ្ងៃមុន​។ ប៉ុន្តែ​ការប៉ុនប៉ង​សម្លាប់​ក្មេងស្រី​រងគ្រោះ​ខាងលើ មិនបាន​សម្រេច​ទេ ដោយសារតែ​នាង ស្រែកយំ​ខ្លាំងៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ ហើយ​ស្ត្រី​ដៃដល់​បាន​យក កាំបិត​ឆូត​ផ្ទៃមុខ និង​ច្រមុះ ព្រមទាំង​ដៃ​ក្មេងស្រី​រងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ មុននឹង​នគរបាល​ឃាត់ខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×