Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​ឈើ បាន​ដឹកឈើ សុ​ក្រំ និង​ឈើ​ឈ្លី​ច ជាង​៦​ម៉ែត្រគូប មក​លាក់ទុក ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក ត្រូវ​នគរបាល​បង្ក្រាប​

spot_img

​កំពង់ធំ​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​១៩ ខែ កក្កដា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦ និង​៥០ នាទី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រើប្រាស់ វិធានការ​ជំនាញ បង្ក្រាប​បទល្មើស​ព្រៃឈើ បន្ទាប់ពី​ឈ្មួញ​ឈើ បាន​ដឹក​យកមក​លាក់ទុក ក្នុងភូមិ​សាស្ត្រ​ស្រុក សន្ទុក ខេត្តកំពង់ធំ ។​

​យោងតាម​ប្រភពព័ត៌មាន ពី​មន្ត្រីនគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា
​ដោយមាន​ការសម្របសម្រួល​នីតិវិធី​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ក្រោម​ការ​
​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ កម្លាំង​ការិយាល័យ​
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​ខ័​ណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្តកំពង់ធំ និង​មានការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក បាន​ចុះ ដកហូត​គំនរ​ឈើ ចំនួន ០១ កន្លែង ក្នុងភូមិ ចំបក់​ជ្រុំ ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង ឈើ​ចំនួន ៧៦ កំណាត់ ស្មើ ៦,០៨០ ម៉ែត្រគូប ជា​ប្រភេទ​ឈើ សុ​ក្រំ និង​ឈើ​ឈ្លី​ច ។​

​ប្រភពព័ត៌មាន​ដដែល បាន​បន្ត​ឲ្យ​ដឹងថា វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ប្រគល់ជូន​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×