Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​បន្លែ​សុវត្ថិភាព ដែល​អាជ្ញាធរ​ខេត្តសៀមរាប និង​មន្ទីរជំនាញ​បាន​ជំរុញ និង​គាំទ្រ បាននិងកំពុង​ទទួល​បានការ​ចាប់អារម្មណ៍ ពី​ប្រជាពលរដ្ឋ​

spot_img

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បានមក​ទិញ​បន្លែ​ធម្មជាតិ​របស់​បងប្អូន​ប្រជា​សហគមន៍​ជាច្រើន ស្រុក​ដែល​បានដាក់​តាំង​លក់​នៅខាងមុខ​ឈៀង​ខាងកើត នៃ​សួនច្បារ​មហាសណ្ឋាគារ​ក្រុង​សៀមរាប​។

​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដោយមាន​ការឯកភាព នឹង​គាំទ្រ​ពី​អាជ្ញាធរខេត្ត មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ាញ់​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្រសួងកសិកម្ម និង​រុក្ខា​ប្រ​ម៉ាញ់ ក្នុង​គោលបំណង​ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព របស់​សហគមន៍​បង​ប្អូន​នៅតាម​ស្រុក​មួយចំនួន ក្នុង​ខេត្តសៀមរាប​នេះ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។ លោក បាន​បន្តទៀតថា បច្ចុប្បន្ន ខាង​សហគមន៍​បន្លែ​សុវត្ថិភាព​មកពី​ស្រុក​ចំនួន​៦ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ក្រុង​សៀមរាប ស្រុក​ពួក ដែលមាន​បន្លែ​ធម្មជាតិ​ជាច្រើន​មុខ និង​ស្តង់​សម្រាប់​ដាក់លក់​នៅ​ទីលាន​ហាត់ប្រាណ ក្នុង​សួនច្បារ​នៃ​មហាសណ្ឋាគារ​នេះ ជារួម​សរុប​ចំនួន​ស្តង់​មាន ១១​ស្តង់​ហើយៗ ខែក្រោយៗ អាច​បន្ថែមចំនួន ៥ ស្តង់​ទៀត​សម្រាប់​ការដាក់​លក់​បន្លែ​ទាំងនោះ រហូតដល់​ឆ្នាំក្រោយ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រោង​នឹង​បង្កើត​ស្តង់​សម្រាប់​បងប្អូន​សហគម​ន៏​លក់​នៅពេល​ល្ងាចៗ ដូចជា​លក់​ផ្លែឈើ​គ្រប់​ប្រភេទ​ជាដើម បន្ទាប់ពី​ជ​ម្ងឹ​កូ​វីដ​.១៩ បាន​ស្ងប់ស្ងាត់​។​

​ការលក់​បន្លែ​សុវត្ថិភាព​របស់​សគម​ន៍​នេះ បើក​លក់​បានតែ​២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​យើង​លក់​នៅ​ថ្ងៃ​សៅ​រិ៍ និង​ថ្ងៃអាទិត្យ ដោយ​លក់​ចាប់ពី​ម៉ោង ៧:០០​នាទី រហូតដល់​ម៉ោង ១១:០០​នាទី​ថ្ងៃត្រង់ ក្រៅពីនោះ​គឺ​ពួកគាត់​លក់​នៅតាម​ផ្សារ​នានា​ផងដែរ​។

​ជាមួយគ្នានេះ ប្រជាកសិករ បាន​លើក​ឡើ​អ​អំពី​ការដាំ​បន្លែ​ធម្មជាតិ​នេះ ដោយ​គ្រាន់តែ​ប្រើ​ជី​ធ្វើ​ពី​ធម្មជាតិ ដែល​គេ​ហៅថា ជី​កំ​ប៉ុ​ស្ត​ធ្វើ​ពី​រុក្ខជាតិ​តូចៗ និង​អាចម៍គោ អាចម៍មាន់ ដោយ​ពួកគាត់​មិនបាន​ប្រើប្រាស់​ជី​សារធាតុ​គីមី​ឡើយ​។​

​គួររំលឹកថា រយៈកាល​កន្លងមក គេ​សង្កេតឃើញ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង លោកជំទាវ តែងតែ​អញ្ជើញ​ចុះ​ជួប​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព និង​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ស្ទើរតែ​ជា​រៀងរាល់​ចុង​សប្តាហ៍​ទៀតផង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×