Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹង ជិះ​ម៉ូតូ​ទៅបុក​របាំង​ថ្ម បណ្តាល​ឲ្យ​រងរបួស​ជើងឆ្វេង​

spot_img

​ភ្នំពេញ​៖ បុរស់​ម្នាក់​សង្ស័យ​ស្រវឹង ជិះ​ម៉ូតូ​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម បណ្តាល​ឲ្យ​រងរបួស​ជើង​ខាងឆ្វេង សំណាងល្អ​ដែល​មិន​ប៉ះពាល់​ដល់​អាយុជីវិត និង​រង​ការខូចខាត​តែ​ម៉ូតូ និង​របួសស្រាល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ៤០​នាទី​រសៀល ថ្ងៃអាទិត្យ​ទី​១៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សង់ សេ​១២៥ ពណ៌​ខ្មៅ​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1FW 2258 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម បណ្តាល​ឲ្យ​ដួលសន្លប់​ស្តូកស្តឹង តែ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​លើកដាក់​មក​ខាងលើ​ចិញ្ចើមថ្នល់ ជួយ​លាប​ប្រេងកូលា និង​ជួយ​រឹត​បន្តិចបន្តួច​ក៏​ដឹងខ្លួន​វិញ ហើយ​បាន​ទាក់ទង​ក្រុមគ្រួសារ ឲ្យ​មក​យកទៅ​ផ្ទះ​វិញ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានមក​ដល់ រួច​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​ផងដែរ តែ​មើល​ស្ថានភាព​ជនរងគ្រោះ មិនមាន​អ្វី​ធ្ងន់ធ្ងរ ហើយ​មិន​ប៉ះពាល់​ភាគី​ណាមួយ ក៏បាន​ប្រគល់​ម៉ូតូ​ជូនទៅ​បងប្អូន​ជនរងគ្រោះ​វិញ​៕
ដោយ​៖​សា​មេ​ត​


spot_img
×