Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ឆឹង ឫ​ទ្ទី ចេញ​ដីកាឃុំខ្លួន ចិន​ម្នាក់ កាប់​សន្តិសុខ​ខ្មែរ រឿង​នាំ​សត្វ​ឆ្កែ​ឡើង​សណ្ឋាគារ ដាក់ពន្ធនាគារ

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការសួរចម្លើយ លោក ឆឹ​ម ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ចិន ឈ្មោះ Zhao Long Wei អាយុ ៣២ ឆ្នាំ ដាក់ពន្ធនាគារ រាជធានី​ភ្នំពេញ (PJ) ជា​បណ្ដោះអាសន្ន នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។

​ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខុន​ដូ​ដាយ​មិន ហ្វី​ន​ថោ​វើ ក្នុង​ខណ្ឌចំការមន​។​

​ឈ្មោះ Zhao Long Wei ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ឈ្មោះ​នេះ បាន​ប្រើ​កាំបិត​ចាក់ទៅលើ​សន្តិសុខ​ជនជាតិខ្មែរ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក ឆឹ​ម ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្រវឹង​ជោកជាំ យក​កាំបិតប៉័ងតោ​កាប់​សន្តិសុខ​នៃ​ខុន​ដូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះ​ខឹង​មិន​ឲ្យ​នាំ​ឆ្កែ​ចូល​បន្ទប់​សណ្ឋាគារ ខណៈ​ជនបង្ក​រូបនេះ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង សុក កែវ​បណ្ឌិត ចោទប្រកាន់​រួចរាល់​ហើយ ។​

​ឈ្មោះ Zhao Long Wei អាយុ​៣២​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ​បុគ្គលិក​ធ​នាគារ​ភែ​ន​ដា ទីកន្លែង​កំណើត នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន អាសយដ្ឋាន​បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​លេខ ២៨០៥ ជាន់​ទី​២៨Diamond Twin Tower Condo សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ចេ​វ សា​រួន មុខរបរ​ជា​សន្ដិសុខ​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ឈ្មោះ Zhao Long Wei ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ ដាយ​មិន ហ្វី​ន​ថោ​វើ ស្ថិតនៅ​ផ្លូវ​បេតុង ក្រុមទី​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ ២០២០ តាម​បញ្ញត្តិ​មាត្រា ២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។ បានឃើញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លេខ ៥៦៩១ “​យ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​ចៅក្រម បានសម្រេច ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ​ខាងលើ ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៃ​ក្រសួងមហាផ្ទៃ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ ឲ្យ​លោក​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ទទួល​និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ ឲ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់​សហការ​អនុវត្ត​ឲ្យ​បានល្អ នៅពេល​ដីកា​នេះ​ត្រូវ​បានបង្ហាញ​ក្នុងករណី​ចាំបាច់​៕ ដោយ​៖​កូ​ឡាប​

spot_img
×