Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ភូមិ​សាលា​ឆេះ ៖ ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

spot_img

បន្ទាយមានជ័យ ៖ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​បន្ទាយមានជ័យ បាន​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​កំណត់​ធ្វើការ​វិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេតព្រះ នៅក្នុង​បរិវេណ​វត្ត​បាត់​គង នា​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ ។​

លោក ហែម​សារិន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ និង​លោក រ៉ូ បូរ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​បានឲដឹងថា​ ៖ ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន​០៤​ក្រុម ហើយ​កំពុង​អនុវត្ត​ការងារ​គឺ​នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​, ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី​, ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ និង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

លោក​បន្តថា ៖ ប័ណ្ណកម្មសិទ្ធិ​គឺមាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា ធានា​នូវ​សិទ្ធិ​របស់​អ្នក​ក្នុងការ​ធ្វើ​ជា​ម្ចាស់ ឬ​ការកាន់កាប់​ដីធ្លី អាច​យក​ទៅ​ប្រើប្រាស់​ជា​របស់​ធានា​នៃ​ការខ្ចីប្រាក់ ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី ធ្វើ​ឲ​កាន់តែ​ប្រសើរ​ចំពោះ​ការផ្ទេរ​អចលនវត្ថុ និង​អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ ព្រោះ​ទីផ្សារ​ដី​ប្រកប​ដោយ​ទំនុកចិត្ត​។​

លោក​បន្តថា ៖ កន្លងមក ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​បាន​ចេញ​វិញ្ញ​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៧៩ .៦០៨​ប័ណ្ណ ក្នុងនោះ​មាន​ការ ឧបត្ថម្ភ​គាំទ្រ​ថវិកា ពី​ដៃគូ​អភិវឌ្ឍន៍ គម្រោង​ម្ចាស់​ផ្តល់ជំនួយ និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា កន្លងមក​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់មាន​បញ្ហា​វិវាទ​ដីធ្លី​ជាច្រើន​បាន​កើតមានឡើង ហើយ​បញ្ហា​វិវាទ​ទាំងនោះ កើតឡើង​ដោយសារតែ​ដីធ្លី​ទាំងអស់នោះ​មិនទាន់​បាន​ចុះបញ្ជី​នៅឡើយ (​ឬ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​) ។

ដោយឡែក​បច្ចុប្បន្ន បញ្ហា​វិវាទ​ដីធ្លី គឺ​មាន​ការថយចុះ​ជាច្រើន ដោយសារតែ​មាន​ការចុះ​បញ្ជី​ដីធ្លី ជូន​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខៈ​ជា​ប្រព័ន្ធ របស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​។​

លោក លី សារី បន្តថា ៖ ការចុះបញ្ជី​ដីធ្លី គឺ​មាន​សារៈសំខាន់​ណាស់​ដែល​អាច​កាត់បន្ថយ​នូវ​បញ្ហា​ទំនាស់ អាច​ធានាបាន​នូវ សុវត្ថិភាព​ពី​ការ​ក្លែងបន្លំ ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន មិនតែប៉ុណ្ណោះ​ក្រោយពី​ការធ្វើ​ការចុះបញ្ជី ធ្វើ​ប័ណកម្មសិទ្ធិ​នេះហើយ ប្រជាពលរដ្ឋ​យើង គឺ​មាន​ការប្រើប្រាស់​ដីធ្លី​ជា​មធ្យោបាយ សម្រាប់​កសាង​ជីវភាព​រស់នៅ​ឲ​សម្បូរ​សប្បាយ តម​រយះ​ការកសាង​ភូមិដ្ឋាន ផ្ទះសម្បែង ធ្វើស្រែ​ចម្ការ និង​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​៕ ដោយ ៖ បន្ទាយ​

spot_img
×