Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​បុរស​ជនជាតិ​ចិន​គ្នា​៣​នាក់ រួម​ស្ត្រី​ខ្មែរ​ម្នាក់​បើករថយន្ត​ទៅបុក​កុងតឺន័រ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​របួសធ្ងន់​២​នាក់​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស់​ជនជាតិ​ចិន​៣ នាក់​រួមមាន​ស្ត្រី​ខ្មែរ​ម្នា​ក់បាន​បើករថយន្ត​ជ្រុល​ចង្កូត​ចូលទៅ​បុក​រថ​កុងតឺន័រ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​និង​រងរបួស​ធ្ងន់​២​នាក់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង​១៥ នាទី​យប់ ថ្ងៃអាទិត្យ​ទី​១៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3A-2928 បើកបរ​ដោយ​បុរស​ខាងលើ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ធម្មតា ហើយ​ស្រាប់តែ​ភ្លាមៗ​នោះដែរ​ ​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ពណ៌​ស​បើកប​ដោយ​ជនជាតិ​ចិន​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AR 3975 ធ្វើដំណើរ​មាន​គ្នា​៤ នាក់ ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​កុងតឺន័រ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ជនជាតិ​ចិន​២ នាក់ និង​រងរបួស​ធ្ងន់​២ នាក់​ទៀត​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​បញ្ជាក់ ជនជាតិ​ចិន​ដែល​ស្លាប់ ២ នាក់ និង​រងរបួស​ធ្ងន់​១ នាក់ រួមមាន​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ផងដែ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​ចុះមក​ដល់ រួ​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​យកទៅ​រក្សា​រង់​ចាំ​ដោះស្រាយ​នៅពេល​ក្រោយ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​រថយន្ត​សា​ម៉ុ​យ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​​រង់ចាំ​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖ សា មេ​ត​

spot_img
×