Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អធិការ​ដ្នា​ន​នគរបាល​ស្រុក​វាលវែង​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ប​ង្រា​ប​ទីតាំង​ដាំ​ដុះ​ដំណាំ ​កញ្ឆា​ចំនួន​៥៥៣០​ដើម​

spot_img

ពោធិ៍សាត់ ៖ នគរបាល​ស្រុក​វាលវែង សហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះបង្ក្រាប​ទីតាំង​​ដាំ​ដុះ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់ នៅ​ចំណុច​ជ្រលង​ភ្នំ អូរ​៧០ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី ចំនួន ​០២​ហិកតា មាន​កញ្ឆា​ចំនួន​៥៥៣០​ដើម ។​

​យោងតាម​បទបញ្ជា លោក​ឧត្ដមសេនីយ៍ទោ សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី
​១៨​ខែកក្កដា​ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ធាង ឡេង អធិការ នគរបាល​ស្រុក​វាលវែង ដឹកនាំ​កម្លាំង
អធិការ និង​កម្លាំង​ប៉ុស្តិ៍​អន្លង់​រាប សហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​០៤​នាក់​សរុប​ទាំងអស់
​ចំនួន​៣៤​នាក់ បាន​ចុះបង្ក្រាប​ទីតាំង​ដាំ​ដុះ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់ នៅ​ចំណុច​ជ្រលង​ភ្នំ អូរ​៧០ ដែល
​ដាំ​ដុះ​នៅលើ​ផ្ទៃដី ចំនួន​០២​ហិកតា មាន​កញ្ឆា​ចំនួន​៥៥៣០​ដើម ស្ថិត​ក្នុងភូមិ​ដីក្រហម​ឃុំ អន្លង់​រាប ស្រុក
​វាលវែង ។​

​លោក​អធិការ ធាង ឡេង បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​លក្ខណ​:​ភូមិសាស្ត្រ​សំបូរ​ទៅដោយ​ភ្នំ ផ្លូវ​លំបាក
មាន​ចម្ងាយ ៣០ គីឡូ ម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​៥៥ ទើប​សមត្ថកិច្ច​យើង​ចាប់​មុខសញ្ញា​មិនបាន ។ លោក
​អធិការ​បន្តថា​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​កម្លាំងចម្រុះ​យើង​បាន​ដុត​កម្ទេចចោល​ដំណាំ​កញ្ឆា​និង​ខ្ទម
​ចាំចំការ​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×