Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​បណ្ណាល័យ​សម្តេចម៉ែ​» ក្នុង​ព្រះរាជ​សកម្មភាព​គាំពារ​ការសិក្សា​ស្រាវជ្រាវ និង​ការលើកស្ទួយ​ប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំង​សិល្បៈ

spot_img

​ភ្នំពេញ​៖«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ​ថ្វាយ​ព្រះ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​សម្តេចម៉ែ​ដែលជា សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ព្រះរាជ​សកម្មភាព​គាំពារ​ការសិក្សា​ស្រាវជ្រាវ និង​ការលើកស្ទួយ​ប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំង​សិល្បៈ​សហ​សម័យ​នៃ​ប្រទេស​កម្ពុជា​។ មេ​បើតាម​ការផ្សាយ​នៅលើ​ទំព័រ facebook ផេ​ករ​បស់ Unofficial ៖​ខ្ញុំ​ស្រឡាញ់​«​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​» នៅ​ព្រឹក​ថ្ងៃទី 20 ខែកក្កដា​ឆ្នាំ 2020​។​

​ការសិក្សា​ស្រាវជ្រាវ ការអប់រំ និង​វប្បធម៌ គឺមាន​សារសំខាន់ ចំពោះ​អត្តសញ្ញាណ​និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​មួយ និង​ការបោះ​ជំហាន​ទៅមុខ​របស់​មនុស្សជាតិ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ពុះពារ​ធានាថា​ប្រវត្តិសាស្ត្រ​និង​សិល្បៈ​របស់​ប្រទេស​កម្ពុជា ទាំង​បុរាណ និង​សហ​សម័យ នឹង​ត្រូវបាន​អភិរក្ស ការពារ និង​បើកទូលាយ​សម្រាប់​សាធារណជន​ទូទៅ​។​

​នាពេល​ថ្មីៗ​នេះ ឯកអគ្គរាជទូត​បណ្ឌិត ហូ​លី​យ៉ូ ជែ​ល​ដ្រេ​ស អតីត​លេខា​ផ្ទាល់ និង​ជា​អ្នកនិពន្ធ​ជីវប្រវត្តិ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​បរិច្ចាគ​សមុច្ច័យ​ផ្ទាល់ខ្លួន ទាំងស្រុង​របស់លោក ដែល​រួមមាន សៀវភៅ​និង​ឯកសារ​ផ្សេងៗ មកកាន់​បណ្ណាល័យ​រប​ស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ដើម្បី​ធ្វើការ​ទទួលស្គាល់​ការចូលរួមចំណែក​ដ៏​មានតម្លៃ​នេះ ព្រមទាំង​ជាការ​ថ្វាយ​ព្រះ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពេញ​មួយជីវិត​របស់​ព្រះវររាជ​មាតា សម្ដេចព្រះ នរោត្តម មុនិនាថ សីហនុ ចំពោះ​ប្រទេស​កម្ពុជា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹងដាក់​ឈ្មោះ​បណ្ណាល័យ​របស់ខ្លួន​ថា «​បណ្ណាល័យ​សម្ដេចម៉ែ​» ដោយ​ទទួលបាន​ព្រះ​រាជានុញ្ញាត​ពីស​ម្តេច​ព្រះវររាជ​មាតា​។​

​បន្ថែម​ពីលើ​សមុច្ច័យ​របស់​ឯក​អគ្គរាជទូត​បណ្ឌិត ហូ​លី​យ៉ូ ជែ​ល​ដ្រេ​ស បណ្ណាល័យ​សម្ដេចម៉ែ មាន​តម្កល់ទុក​ឯកសារ​ប្រវត្តិសាស្ត្រ សៀវភៅ និង​សម្ភារ​ផ្សេងៗ ស្ដីពី​អំពើ​ប្រល័យពូជសាសន៍ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​នឹង​បន្ត​ពង្រីក​បន្ថែម​នូវ​ចំនួន​បណ្ដុំ​ឯកសារ​របស់ខ្លួន​។

​បណ្ណាល័យ​នេះ​នឹង​ជា​ប្រភពធនធាន​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​សិស្សានុសិស្ស​និង​អ្នកស្រាវជ្រាវ​ទូទៅ ដោយ​ដើរតួនាទី​ជា​ស្ថាប័ន​មួយ​ដែល​បើកទូលាយ​សម្រាប់​សាធារណជន ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សិល្បៈ​សហ​សម័យ​របស់​ក​ម្ពុ​ជា​។​

​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ក្រាបបង្គំ​ចូលគាល់​ព្រះវររាជ​មាតា និង​រាជវង្សានុវង្ស ដើម្បី​ប្រកាស​ថ្វាយ​ឈ្មោះ​នេះ​ជា​ផ្លូវការ​។ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ព្រះវររាជ​មាតា ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​រាជានុញ្ញាត​ឲ្យ​ប្រើប្រាស់​ឈ្មោះ​បណ្ណាល័យ​នេះ​។

«​បណ្ណាល័យ​សម្ដេចម៉ែ​» នឹង​ដើរតួនាទី​ជាទី​តម្កល់ទុក​ឯកសារ​បណ្ណ​សារ សៀវភៅ និង​សម្ភារ​ផ្សេងៗ​ដែលមាន​សារសំខាន់​ចំពោះ​ជាតិ រហូតដល់​មាន​វត្តមាន​របស់ វិទ្យាស្ថាន​ស្លឹករឹត ដែលជា​បូជនីយដ្ឋាន​នៃ​ការចងចាំ ពិភពលោក​មួយ រចនា​ឡើង​ដោយ​លោកស្រី ហ្សា​ហា ហា​ឌី​ដ ដើម្បី​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​ជុំវិញ​ពិភពលោក​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​កំពុង​បន្ត​ស្រាវជ្រាវ​រក​មូលនិធិ​គាំទ្រ វិទ្យាស្ថាន​ស្លឹករឹត និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួលបាន​ការគាំទ្រ​សម្រាប់​អនាគត​ដៃគូ​វិនិយោគ​របស់ខ្លួន​។

​នៅពេល​បញ្ចប់​ការសាងសង់ វិទ្យាស្ថាន​ស្លឹករឹត បន្ថែម​លើ​ប​ណ្ណា​សារ នឹង​រួមមាន សារមន្ទីរ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​លើ​អំពើ​ប្រល័យពូជសាសន៍ មជ្ឈមណ្ឌល​អប់រំ​ស្ដីពី​ការសិក្សា​និង​បង្ការ​អំពើ​ប្រល័យពូជសាសន៍ និង​សា​វនដ្ឋាន​សម្រាប់​រៀបចំ​ពិព័រណ៍ ការប្រគំ​តន្ត្រី និង​ការធ្វើ​បទ​បង្ហាញ​នានា​។

​ការបង្កើត​ឲ្យ​មាន «​បណ្ណាល័យ​សម្ដេចម៉ែ​» គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារសំខាន់​ចំពោះ​ជាតិ​។ ការ​បង្កើតជា «​បណ្ណាល័យ​សម្ដេចម៉ែ​» គឺ​មិន​ត្រឹមតែ​បង្ហាញ អំពី​ការចាប់ផ្ដើម​កកើត​ធនធាន​ថ្មី​សម្រាប់​ការអប់រំ ការសិក្សា​ស្រាវជ្រាវ និង​ការលើកស្ទួយ​សិល្បៈ​សហ​សម័យ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​ទទួលស្គាល់​ចំពោះ​ការលះបង់​របស់​ព្រះវររាជ​មាតា​ជូន​ដល់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ការពុះពារ របស់​ព្រះវររាជ​មាតា​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​ប្រជាជន​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×