Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ផ្ដល់​សញ្ជាតិ​ខ្មែរ ដល់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដោយមាន​ឈ្មោះ​ខ្មែរ ” សែន សន្តិភាព​”

spot_img

​កំពត ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែលមាន​ទំនាស់​ដីធ្លី​នៅ​ខេត្តកំពត ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ផ្ដល់​សញ្ជាតិ​ខ្មែរ ដល់​រូបលោក​ដោយមាន​ឈ្មោះ​ខ្មែរ សែន សន្តិភាព ។

​លោក សែន សន្តិភាព ជា​បុរស​បរទេស​ទី ២ បន្ទាប់ពី​លោក ថូ​ម​ជនជាតិ​អាមេរិក ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយមាន​ឈ្មោះថា សែន សំណាង ។​

​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​ក Duong Dara ទីប្រឹក្សា​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា “​សែន​សន្តិភាព SEN Santepheap” គឺជា​ឈ្មោះ​ថ្មី​របស់ លោក ខេ​ម​ប៊ែ​ល ភី​ធឺ ម៉ាក (Campbell Peter Mark) ជនជាតិ​អូ​ស្រា​លី ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ជូន​គាត់ ហើយ​ដែល​ព្រះមហាក្សត្រ​កម្ពុជា បាន​ឡាយព្រះហស្ថលេខា កាលពី​ថ្ងៃទី ១៧ កក្កដា ថ្មីៗ​នេះ​។ សំណាង​មែន លោក សន្តិភាព​!
​សង្ឃឹមថា ចាប់ពីពេលនេះ​ទៅ លោក សន្តិភាព នឹង​បានរស់នៅ​មាន​សេចក្តីសុខ ហើយ​មាន​សិទ្ធិ​ពេញលេញ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ដែលជា​ឱកាស​សម្រាប់​ជីវិត​រស់នៅ​ចុងក្រោយ​លើ​ទឹកដី​កម្ពុជា​!​។​

​លោក Duong Dara បាន​លើកឡើងថា “​ខ្ញុំបាទ​សូម​គោរព​អរគុណ សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ​ចំពោះ​ក្តី​មេត្តាករុណា និង​ក្តី​ស្រឡាញ់​ដ៏​ធំធេង​បំផុត​ដែល សម្តេច​តែងតែមាន​ចំពោះ​ពលរដ្ឋ​ទូទៅ ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​
​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​”៕

ដោយ៖កូឡាប

   

spot_img
×