Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល និង​នគរបាល​សេដ្ឋកិច្ច ដុត​ចោល​ទំនិញ​ខូច​គុណភាព​ជិត​កន្លះ​តោន នៅ​ប៉ោយប៉ែត​

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ចាប់​បាន​ទំនិញ​ប្រហិត​ខូចគុណភាព​ចំនួន ៤៥០​គីឡូក្រាម ដែល​លួច​បង្កប់ ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រួច​នាំយក​ទៅ​ដុត​កំទេច​ចោល​នា​ល្ងាច​ថ្ងៃ​ទី ៣០ ខែ មករា ឆ្នាំ ២០១៨​។​

លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា ៖ ទំនិញ​អាហារ​នោះ​មានដូចជា​ប្រហិត​សាច់​គោ ប្រហិត​សាច់​ត្រី ប្រហិត​សាច់​មាន់ តៅ​ហ៊ូ ប្រហិត​ត្រី​ឆ្លាម ប្រហិត​សាច់​ជ្រូក ដែល​គេ​ក្លាស្សេ​ទឹកកក​មិន​ដល់ក​ម្រឹត ធ្វើឲ្យ​ខូច​គុណភាព និង​មាន​ការ​វេច​ខ្ចប់​ខ្វះ​ស្តង់ដា​បច្ចេកទេស​ទៀត​ផង​។​

លោក​បន្តថា ក្នុង​សកម្មភាព​ដែល​មន្ត្រី​ចម្រុះ​និង​លោក ធ្វើ​នេះ គឺជា​ការ ដាស់តឿន ព្រមាន​ដល់​បងប្អូន​ពលរដ្ឋ គួរ​ចៀសវាង ក្នុងការ​ជាវ​ទិញ ទំនិញ​ឬ​របស់​ដែល​ខួច​គុណភាព​ដើម្បី​បរិភោគ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព​ឬ​ជម្ងឺ រហូត​ដល់​ជីវិត​តែម្តង​។​

សូម​រំលឹក​ថា កន្លងមក​និង​ស្ទើរ​រាល់ថ្ងៃ មន្ត្រី​កាំកុងត្រូល​សហការ​នឹង​កម្លាំង ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​នៅ​តាម​ទីផ្សារ សាលារៀន និង​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ សិស្ស និស្សិត បាន​យល់​ជ្រាប​ពី​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើ ទំនិញ​វេច​ខ្ចប់​មិន​ត​ហ​រឹម​ត្រូវ គ្មាន​ស្លាក​សញ្ញា​សរសេរ​អក្សរ​ជា​ខ្មែរ គ្មាន​អនាម័យ គ្មាន​ប្រភព​ច្ចាស់​លាស់ មាន​លាយ​សារធាតុ​គីមី​ហួសហេតុ ឬ​ទំនិញ​ហាម​ប្រើប្រាស់​តែម្តង​៕​ ដោយ ៖ បន្ទាយ​

spot_img
×