Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចផ្សារ និង​សង្វេគ​ខ្លាំង​បំផុត​! ម្តា​យមក​ឱប​រូបថត​កូនប្រុស​និង​កូនស្រី ទាំង​ខ្លួន​គាត់​របួស​ក្បាល​ដ៏​ធ្ងន់ធ្ងរ ក្នុង​ពិធី​បូជាសព​កូន​ទាំងពីរ (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​សោកនាដកម្ម​នៃ​គ្រោះ​អគ្គីភ័យ​បណ្តាលមកពី​ការផ្ទុះ​ធុង​ហ្គាស កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ក្បែរ​វត្ត​ស្រះចក ក្នុង​សង្កត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បានធ្វើ​ឲ្យ​យើងទាំងអស់គ្នា ស្លុតរន្ធត់ និង​អាណិតអាសូរ​ទៅដល់​ជនរងគ្រោះ​ទាំង​ស្លាប់ និង​របួស​យ៉ាងខ្លាំង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន ៤ នាក់ រួមមាន​៖ ១-​ឈ្មោះ ម៉ៅ ស៊ី​ណាត ២២ ឆ្នាំ ភេទ​ប្រុស (​កម្មករ​), ២- ឈ្មោះ មុន មករា ១៨ ឆ្នាំ ភេទ​ប្រុស (​កម្មករ​), ៣- ឈ្មោះ ឡាំ សេង​ហាវ ២៧​ឆ្នាំ ភេទ​ប្រុស (​កូន​ម្ចាស់ផ្ទះ​) និង​ទី​៤- ឈ្មោះ ឡាំ គីម​ឡាង ៨ ឆ្នាំ ភេទ​ស្រី (​កូន​ម្ចាស់ផ្ទះ​)​។​

​ចំណែក​អ្នករងរបួស​ចំនួន ៥ នាក់ រួមមាន​៖ ១- ឈ្មោះ ប្រាក់ ឡាំ​ហុង ៦៩ ឆ្នាំ ភេទ​ប្រុស (​ម្ចាស់ផ្ទះ​) របួសស្រាល​, ២- ឈ្មោះ លី សឿង ៤៩ ឆ្នាំ ប្រពន្ធ (​របួសធ្ងន់​), ៣- ឈ្មោះ ឡាំ សេង​តា​យ ១៩ ឆ្នាំ ភេទ​ប្រុស (​កូន​), ៤- ឈ្មោះ ឡាំ គីម​ជូ ១៣ ឆ្នាំ ភេទ​ស្រី (​កូន​ម្ចាស់ផ្ទះ​) និង​ទី​៥- ឈ្មោះ ប្រាក់ សេង​គា ៣២ ឆ្នាំ ភេទ​ប្រុស (​ប្អូន​ម្ចាស់ផ្ទះ​) របួសស្រាល​។​

​ជុំវិញ​សោកនាដកម្ម នៃ​គ្រោះ​អគ្គិភ័យ​ផ្ទុះ​ឆេះ​ធុង​ហ្គាស​ដ៏​សាហាវ​នេះ​ផងដែរ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​គគីរ​លក់​ទូរស័ព្ទដៃ កៀនស្វាយ​” ដែល​ត្រូវជា​សាច់ញាតិ​ជនរងគ្រោះ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖«​ករណី ផ្ទុះ​ហ្គាស​ខាងក្រោយ វត្ត​កោះ ខណ្ឌដូនពេញ លើ​វិថី​ត្រសក់ផ្អែម សាហាវ​យ៉ាង​រន្ធត់ គឺជា​សោកនាដកម្ម​មួយ​ដ៏​ធំធេង​សម្រាប់​គ្រួសារ​ខ្ញុំ បណ្តាល​ឲ្យ​ក្រុមគ្រួសារ​របស់ខ្ញុំ​បាត់បង់​ប្អូនប្រុស​ម្នាក់ ប្អូនស្រី​ម្នាក់​ជាទី​ស្រឡាញ់ កម្មករ​ប្រុស​2​នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ប្រសិនបើ​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ ចង់​ចូលរួម​រំលែក​ទុក្ខ​របស់​គ្រួសារ​ខ្ញុំ សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 012 358 838/098 358 838 ABA 000674284 Phrak Sitha កម្មវិធី​បុណ្យសព​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ឫស្សី​សាញ់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​»​។​

​ក្រឡេក​មក​មើល​រូបភាព​មួយ​សន្លឹក ស្ថិតនៅក្នុង​ពិធី​បុណ្យសព​របស់​ជន​រងគ្រោះ​វិញ បានបង្ហាញ​ស្ត្រី​ជា​ម្ដាយ ដែល​ស្ថិតក្នុង​ស្ថានភាព​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ បាន​ឈរ​នៅក្បែរ​រូបថត​កូនប្រុស និង​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​ទាំងពីរ​នាក់ មុនពេលរៀបចំបូជា ឃើញ​ហើយ យើងទាំងអស់គ្នា​ពិតជា​ខ្លោចផ្សារ និង​សង្វេគ​ខ្លាំង​ជាទីបំផុត​៕ ដោយ​៖ លឹម ហុង​



spot_img
×