Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគ Android malware BlackRock អាច​លួច​លេខ​សម្ងាត់ និង​ទិន្នន័យ​គណនី​ពី​កម្មវិធី​ជាច្រើន​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ​ជនខិលខូច​បាន​កំពុង​ស្វែងរក​វិធី​ថ្មីៗ ដើម្បី​លួច​យក​ទិន្នន័យ​ពី​ទូរស័ព្ទ ហើយ​ជាមួយ​មេរោគ Android malware ថ្មី​នេះ​ពួកគេ​អាច​ជ្រៀតចូល​កម្មវិធី​ចំនួន​ប្រមាណ ៣៣៧​។

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​មេរោគ Android malware ដែល​គេ​ឱ្យ​ឈ្មោះថា BlackRock​។
​មេរោគ​នេះ​មិនមែនជា​មេរោគ​ថ្មី​សន្លាង​នោះទេ វា​ជា​ប្រភេទ​មេរោគ​ដែល​ត្រូវបាន​កែសម្រួល​ពី​មេរោគ​ចាស់ (Xerxes malware) ប៉ុន្តែ​អ្វីដែល​គេ​មានការ​ព្រួយបារម្ភ​នោះ គឺ​មេរោគ​នេះ​អាច​លួច​យក​ទិន្នន័យ​បាន​ទាំង​ឈ្មោះ និង​លេខ​សម្ងាត់​។ លើសពីនេះ​ទៀត វា​ក៏​អាច​ប្រាប់​អ្នកប្រើប្រាស់ ឱ្យ​វាយ​ប​ញ្ជូ​ល​លេខ​គណនី​បាន​ថែម​ទៀតផង ប្រសិនបើ​កម្មវិធី​នោះ​តម្រូវឱ្យ​មានការ​បង់លុយ​នោះ​។​

​ដើម្បី​លួច​យក​ទិន្នន័យ ជនខិលខូច​បាន​ប្រើ​បច្ចេកទេស “overlay ឬ ត្រួតស៊ីគ្នា​” ដែល​តាមដាន​អ្នកប្រើប្រាស់ នៅពេលដែល​ពួកគេ​បើក​កម្មវិធី​ណាមួយ ពេលនោះ​ជនខិលខូច​នឹង​បន្ថែម​ស្គ្រី​ន​ក្លែងក្លាយ​នៅ​ពីលើ ដើម្បី​ទាញយក​ទិន្នន័យ​សំខាន់ៗ មុនពេល​អ្នកប្រើប្រាស់​ចូលទៅក្នុង​កម្មវិធី​មែនទែន​។​

BlackRock មិន​ត្រឹមតែ​អាច​លួច​ទិន្នន័យ​ពី​កម្មវិធី​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ កម្មវិធី​បណ្ដាញ​សង្គម និង​កម្មវិធី​ទំនាក់ទំនង​ដទៃទៀត​តែប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចធ្វើ​ការ​លួច​ទិន្នន័យ​ពី​កម្មវិធី​ណាត់ជួប កម្មវិធី​ព័ត៌មាន កម្មវិធី​ទិញ​ទំនិញ​អន​ឡាញ កម្មវិធី​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​បាន​ផងដែរ​។ លើសពីនេះទៅទៀត កម្មវិធី​មេរោគ​នេះ​ក៏​អាច​ធ្វើការ​លួច​យក​ទិន្នន័យ​ក្នុងពេល​ផ្ញើ​សារ និង​ក្នុងពេល​វាយ​ឯកសារ (keylogger) ផងដែរ​។​

​បច្ចុប្បន្ន​មេរោគ​នេះ ត្រូវបាន​គេ​រកឃើញ​នៅតាម​វេ​ប​សាយ​មួយចំនួន​ដែល​បន្លំ​ធ្វើជា កម្មវិធី​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Google ក៏ប៉ុន្តែ​វា​មិនទាន់មាន​នៅលើ Play Store នៅឡើយ​ទេ​។ ហេតុដូច្នេះ​ហើយ​សូម​លោកអ្នក ធ្វើការ​ទាញយក​តែ​កម្មវិធី​ណា​ដែលមាន​នៅលើ Play Store ត្រឹមត្រូវ និង​កុំ​ទាញយក​កម្មវិធី​ផ្សេងៗ​តាមរយៈ​វេ​ប​សាយ ព្រោះ​វា​អាច​ភ្ជាប់​មកជា​មួយ​មេរោគ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×