Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ស្ពឺ​មាន​សក្តានុពល​ទំនិញ​ប្រចាំខេត្ត​ចំនួន ១០ មុខ​

spot_img

ភ្នំពេញ៖ ​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែងថា សក្តានុពល​ទំនិញ​នៅក្នុង​ខេត្ត​មាន​ចំនួន ១០ មុខ ដូចជា ស្ករត្នោត ស្ករអំពៅ បន្លែ សាច់មាន់ សាច់ជ្រូក ស្រូវ​អង្ករ ស្វាយកែវ​មៀត ខ្សាច់​សំណង់ និង ថ្ម​សំណង់​។ ក្នុងនោះ កំពង់ស្ពឺ មាន​ក្រុមហ៊ុន សហគ្រាស​ចំនួន ៧៤៥ ក្នុងនោះ មាន​ក្រុមហ៊ុន​ចំនួន ៣៤៩ ។ សាខា​ក្រុមហ៊ុន​ចំនួន ១៤២ និង​សហគ្រាស​ចំនួន ២៥៤ មាន​ផ្សារ​ចំនួន ២០​កន្លែង និង​ផ្សារ​សហគមន៍ ៥​កន្លែង​។​

​លោក អភិបាលខេត្ត​ថា កំពង់ស្ពឺ​ក៏មាន​សមាគម​អាជីវកម្ម​ចំនួន​៣ ត្រូវបាន​បង្កើត​ផងដែរ ដូចជា សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ (​បាន​នាំទៅ ១០​ប្រទេស ក្នុង​សហគមន៍​អឺរ៉ុប ដែលមាន​បរិមាណ​ពី ១៥០-២៧០ តោន​/​ឆ្នាំ និង​មួយចំនួនទៀត​លក់​នៅក្នុង​ស្រុក​)​។

​លោក​ថា សមាគម​ម៉ាស៊ីនកិនស្រូវ​កំពង់ស្ពឺ តាមរយៈ​សមាគម​នេះ បាន​ចុះ​តាមដាន​ស្តុក​ស្រូវ និង​ស្តុក​អង្ករ​តាម​រោង​ម៉ាស៊ីនកិនស្រូវ​សំខាន់ៗ ចំនួន ២៣​កន្លែង​ក្នុង​ខេត្ត ជារួម​ស្តុក​ជា​អចិន្ត្រៃយ៍ គឺ ស្តុក​អង្ករ មាន​បរិមាណ​ប្រហែលជា ៩៥.០០០ តោន ស្តុក​ស្រូវ មាន​បរិមាណ​ប្រហែលជា ៦៥.០០០ តោន​, សមាគម​ស្វាយ​កំពង់ស្ពឺ ដែល​បាន​ដាំ ៦២.៦៣៥ ហិកតា បរិមាណ​ផល​ក្នុង​មួយឆ្នាំ​ប្រមាណ ៥៣៦.៦៤៥ តោន ហើយ​បាន​នាំ​ចេញទៅ​ប្រទេស​វៀតណាម ថៃ នៅក្នុង​តំបន់ ព្រមទាំង​បាន​នាំ​ចេញទៅ​អារ៉ាប់​រួមមួយ​ចំនួន​ផងដែរ​។

​លោក​បន្តថា កន្លងទៅ ផលិតផល​ស្វាយ​មាន​ហាងឆេង​កាន់តែ​ប្រសើរឡើង តាមរយៈ​យន្តការ​ចុះហត្ថលេខា​លើ​ពិធីសារ​ផ្លូវការ​នាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ដោយផ្ទាល់ រវាង​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ​។ បច្ចុប្បន្ន មាន​រោងចក្រ​កែច្នៃ​ស្វាយ​ធំៗ និង សិប្បកម្ម​តូច​មាន​ចំនួន​៤០ អ្នកប្រមូល​ទិញ​មាន ១៧ កន្លែង តម្លៃ​ស្វាយកែវ​រមៀត​កើនឡើង ឬ ធ្លាក់ចុះ​ទៅតាម​រដូវ​កាល​មានដូចជា ៖ ស្វាយ​ខៀវ ៖​ ពី​ខែ ៩ ដល់​ខែ​១២ ​មួយ​គីឡូ​តម្លៃ ៩០០-១.៥០០ រៀ ពី​ខែ ១ ដល់​ខែ​៤​មួយ​គីឡូ​តម្លៃ ៥០០-៩០០ រៀល ស្វាយ​ស្រោម ៖ ពី​ខែ ៩ ដល់​ខែ​១២​មួយ​គីឡូ​តម្លៃ ១.២០០-២.០០០ រៀល ពី​ខែ ១ ដល់​ខែ​៤​មួយ​គីឡូ​តម្លៃ ៩០០- ១.២០០ រៀល​។​

លោក​សំណាង​បញ្ជាក់ថា​៖«​ដើម្បី​បង្កើន​វិបុលភាព​ដល់​ក្រុម​គោលដៅ​ អ្នកទទួលផល​ផ្ទាល់​ជា​គ្រួសារ​កសិករ ដែល​ធ្វើ​កសិកម្ម ខ្នាតតូច និង គោលដៅ​ផ្សេងទៀត​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ជា​ក្រុម​ផលិត សហគមន៍​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម (SMES) សហគ្រាស​ក​សិ​-​ពាណិជ្ជកម្ម សហគ្រាស​សេវាកម្ម និង​សហគមន៍​ឧស្សាហកម្ម សកម្មភាព​របស់​គម្រោង (AIMS) បាន​ដំណើរការ​ក្នុងស្រុក​ចំនួន​៧​នៃ​ខេត្តកំពង់ស្ពឺ រួមមាន ស្រុក​បសេដ្ឋ គងពិសី ភ្នំស្រួច ឧដុង្គ ថ្ពង សំរោង​ទង និង​ស្រុក​ឱ​រ៉ា​ល់ គម្រោង​បាន​គ្រប់​ដណ្តប់​ចំនួន ៣៨​ឃុំ ស្មើនឹង​១៤១​ភូមិ​»​។

​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ ការ​រ​ចុះឈ្មោះ​បង្កើត​ក្រុម​បាន​ចំនួន ៥៤​ក្រុម ស្មើនឹង ៣៤ ចង្កោម ដែលមាន​សមាជិក​សរុប​ចំនួន ១.៩៥៧ នាក់ និង​បាន​ចុះកិច្ចសន្យា​ទិញ​-​លក់ រវាង​ក្រុម​ផលិត និង​អ្នកប្រមូល​ទិញ​បាន​ចំនួន ៦ កិច្ចសន្យា មានដូចជា ក្រុម​ផលិត​បន្លែ​ចំនួន ៣ ក្រុម​ផលិត​មាន់​ស្រែ​ចំនួន ២ និង​ក្រុម​ផលិត​ស្រូវ​ចំនួន​១​។ ជាមួយគ្នានេះដែរ ខេត្ត​ក៏​តម្រូវឱ្យមាន​ការរៀបចំ​ផ្សារ​ចុង​សប្តាហ៍​ផងដែរ ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់​កសិករ​៕ដោយ៖CEN

spot_img
×